ព័ត៌មានកីឡា៖ សន្ទុះជើងការប្រកួតបានបំបើងសម្លេងយ៉ាងសន្ធោសន្ធៅរវាង Manchester City នឹង Manchester United ក្នុងទីធ្លាបរិវេណពហុកីឡរដ្ឋាន Etihad Stadium កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
លទ្ធផលបង្ហាញក្រោយការប្រយុទ្ធ Man City យកឈ្នះ Man United ក្នុងពិន្ទុ ១ ទល់ ០ ។ បើយោងតាមការបង្ហាញរបស់គេហទំព័រសារព័ត៌មានអន្ដរជាតិ ប៊ីប៊ីស៊ី លើកឡើងថា ឱកាសនៃការយកឈ្នះរបស់ Man City លើដៃគូរពេលនោះ មិនមានលក្ខណៈងាយឡើយ ដោយហេតុ ការបង្កើតពិន្ទុរបស់ក្រុមគឺនៅនាទីទី ៦៣ ដោយកីឡាករ Sergio Aguero ។ ដោយឡែករឿងហេតុចៃដន្យមួយទៀត មុនពេលពាក់ណ្ដាល ការប្រកួត Man United មានការថយចុះកម្លាំងរនាំងការពារ គឺកីឡាករ Chris Smalling ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម បញ្ឈប់ការប្រកួត ហើយរឿងកាន់តែគួរឲ្យស្ដាយមួយទៀត Marcos Rojo ក៏ទទួលរងរបួសស្មាមិនអាចបន្ដការប្រកួតបានទៀត។
ជោគជ័យរបស់ Manchester City ពេលនេះក្រុម មានឱកាសបង្កើនប្រជាប្រិយភាពឡើងវិញ បន្ទាប់ពីការបរាជ័យពីរលើក ជាមួយ Newcastle និង West Ham ក្នុងមិត្ដិភាពប្រកួតកន្លងមក។