ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ
ទេស euronews ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថា
នៅឯប្រទេស Somalia ឯណោះវិញ ពោលគឺនៅឯអាកាសយានដ្ឋានអន្តរជាតិMogadishu
យន្តហោះយោធា មួយគ្រឿងត្រូវបានរកអោយឃើញថា បានផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ
ដោយបានសម្លាប់មនុស្ស ៤ នាក់ ក្នុងចំណោម ៦ នាក់ ។
លើសពីនេះ ទីភ្នាក់ងារសារព័ត៌មាន បរទេសដដែលនេះ បន្ថែមអោយដឹងថា យន្តហោះ
យោធា Antonov 24 ផលិតនៅប្រទេសរុស្ស៊ី បានមានបញ្ហានៅលើអាកាស ភ្លាមនោះក៏
ក៏បានធ្វើការចុះចតខុសគោលដៅទៅនឹងផ្លូវរថរបស់យន្តហោះ ជាកតាលិករជំរុញគ្រាប់
រំសេវដែលមាននៅលើយន្តហោះផ្ទុះឆេះនិងកើតមានឡើងនូវសោកនាដកម្មនេះតែម្តង។
ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ euronews