CamNews

សំណើច 

សំណើច រឿង៖ មួកសំបុក

បុរស​បី​នាក់ ត្រឡប់​ពី​បុណ្យ​ចុង​ភូមិ​វិញ​នា​ក្បាល​ព្រលប់ ទាំង​ខ្លួន​ស្រវឹងស្រា ដើរ​សំដៅ​ទៅ​ផ្ទះ​ឆ្លងកាត់​វាលស្រែ ។ បុរស​ទាំង​បី ដើរ​បណ្តើរ ច្រៀង​បណ្តើរ ក៏​ប្រទះ​ឃើញ​អាចម៍​គោមួយ​ដុំ នឹក​ស្មានថា​ជា មួក​សំបុក
បុរស​ទី ១៖ ប្រញាប់​លូកដៃ​រើស ដឹង​ច្បាស់​ថា​ជា​អាចម៍គោ ក៏​និយាយ​ថា​"មួក​សំបុក​នេះ​រហែក​ហើយ ខ្ផិ​លយ​ក​ណាស់​វ៉ើ​យ!"


បុរស​ទី ២៖ មានចិត្ត​ចង់បាន​ក៏​និយាយ​ថា​"មួក​រហែក​នេះ ចាំ​អញ​យក​ទៅ​ប៉ះ"រួច​បុរស​ទី​២ ក៏​យកដៃ​លូក​ចាប់ ដឹង​ច្បាស់​ទៀត​ថា ជា​អាចម៍គោ ហើយ​ក៏​និយាយ​ថា​"មួក​នេះ​រហែក​ធំ​ពេក យក​មិនកើត​ទេ !"។​
លឺ​ដូច្នោះ បុរស​ទី​បី ស្រែក​ឡើង​ភ្លាម​"មើល! រហែក​ប៉ុនណា ចាំ​អញ​យក​ទៅ​ប៉ះ​"និយាយ​ចប់​ភ្លាម បុរស​ទី​បី ក៏​លូកដៃ​ចាប់​"យី! អាចម៍គោ ក៏​ពួក​វា​មិន​ប្រាប់​អញ"។

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke