ព័ត៌មានកីឡា៖ ក្រុម Chelsea គ្រោងធ្វើការប្រឆាំងនឹងការសម្រេចចិត្ដ របស់ អាជ្ញាកណ្ដាលលើការពិន័យកាត ក្រហម ដកបេក្ខភាពចូលរួមប្រកួតបន្ដរបស់ កីឡាករខ្សែបម្រើរបស់ខ្លួន ក្នុងកំឡុងពេលការប្រកួត ថ្ងៃសៅរ៍ សប្ដាហ៍មុននៅក្នុងទឹកដី។
កីឡាករ Nemanja Matic ដែលលែងក្នុងមុខតំណែងខ្សែបម្រើរបស់ Chelsea បានត្រូវអារជ្ញាកណ្ដាលសម្រេចចិត្ដ ពិន័យកាតក្រហម ដកបេក្ខភាពចូលរួមប្រកួតជាបន្ដ ក្រោយពីកីឡាករ មានបញ្ហាប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធក្រុម Burnley ឈ្មោះកីឡាករ Ashley Barnes ដែលបានរត់ទៅប៉ះកីឡាករ Nemanja Matic ហើយក៏ទទួលបានការយល់ច្រឡំ ដោយរងការសងសឹកវិញពី Nemanja Matic ជាមួយនឹងការបោកផ្ដួលនៅនឹងកន្លែង ទើបបង្កឲ្យមានបញ្ហានេះកើតឡើង ។
ក្រុម Chelsea យល់ថា ការរត់ទៅប៉ះរបស់ Ashley Barnes មកលើកីឡាកររបស់ខ្លួនគឺមានបំណងចង់ឲ្យ Nemanja Matic ខឹងហើយ ប្រើកម្លាំងបាយ បកទៅវិញ ។ រហូតមកទល់ពេលនេះ ក្រុមបានបញ្ជូន ឯកសារភស្ដុតាងជាមួយចំនួនទៅកាន់ សមាគមន៍កីឡាបាល់ទាត់ (FA) ដើម្បីធ្វើការពិនិត្យសាជាថ្មី នូវការពិន័យដ៏ធ្ងន់ធ្ងរនេះ មកលើកីឡាកររបស់ខ្លួន ហើយម្យ៉ាងវិញទៀត ប្រសិនបើការសម្រេចនេះ នៅតែរក្សាបានដូច្នោះ Chelsea នឹងត្រូវអវត្ដមានកីឡាករ Nemanja Matic នៅថ្ងៃប្រកួតជាមួយ Tottenham នៅចុងសប្ដាហ៍នេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី