CamNews

តារា 

ហេង រិទ្ធសុមានា មិន សោកស្ដាយទោះ មិនបានគ្រងមកុដ កញ្ញាឯកទេសចរណ៍

ភ្នំពេញ៖ ការប្រកួតបវរកញ្ញាឯក ទេសចរណ៍របស់កម្ពុជា ត្រូវបានបញ្ចប់កាលពីពេលថ្មីនេះ ក្នុងនោះអ្នកទទួលជ័យលាភី គ្រងមកុដបានទៅលើ កញ្ញា ថន ស្រីណៃ បន្ទាប់ពីបានឆ្លងកាត់ ការប្រកួតដ៏ស្វិតស្វាញ ជាច្រើនវគ្គ។ បេក្ខភាពកញ្ញាឯករូបនេះ នឹងត្រៀមខ្លួនយកសម្រស់ និងភាពឆ្លាតវៃរបស់នាង ទៅបង្ហាញពិភពលោក នៅប្រទេសម៉ាឡេស៊ី ។

ប៉ុន្តែបើនិយាយពីបេក្ខនារី ដែលប្រកួតធ្លាក់វិញ ក៏មិនអន់ដែរ ជាក់ស្ដែងដូចជា កញ្ញា ហេង រិទ្ធសុមានា ជាដើម ជាបេក្ខនារីម្នាក់ជាប់ត្រឹមលេខ៥ តែមានកំពស់ខ្ពស់ និងសម្រស់សោភា នឹងបានធ្វើឲ្យអ្នកគាំទ្រនាង អន់ចិត្តជាខ្លាំង ពេលមិនបានជាប់ក្នុងកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍នេះ ។

បច្ចុប្បន្ន កញ្ញា ហេង រិទ្ធសុមានា ជានិស្សិតឆ្នាំទី៦ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល អនាគតនឹងក្លាយជាវេជ្ជបណ្ឌិតមួយរូប មានសម្រស់ស្អាតជាងគេ ។ លើសពីនេះ នាងបានបញ្ចប់បរិញ្ញាប័ត្រ រួចជាស្រេចនៅសាកលវិទ្យល័យជាតិគ្រប់គ្រង ផ្នែកគណនេយ្យ និងបញ្ចប់ថ្នាក់ អនុបណ្ឌិតផ្នែកគ្រប់គ្រងជាស្ថាពរ។

ជំនួបជាមួយ LookingTODAY កញ្ញា ហេង រិទ្ធសុមានា បាននិយាយថា នាងមិនបានអន់ចិត្ត ក្នុងរឿងមិនបានគ្រងមកុដនោះទេ ព្រោះបានស្វែងយល់អ្វីដែលថ្មីៗ ពិសេសការប្រកួតប្រជែងផ្នែក សម្រស់នេះ និងជាលើកទី១ក្នុងជីវិតរបស់នាង។ ហេង រិទ្ធសុមានា បានយល់ដឹងរឿងរ៉ាវជាច្រើន ដែលទាក់ទងហ្នឹង ការប្រកួត បទពិសោធន៍ជីវិតនេះ ជារឿងភ្លេចមិនបាន បន្ទាប់បីការប្រកួត បញ្ចប់មានក្រុមហ៊ុនជាច្រើន ទាក់ទងទៅធ្វើការជាមួយ នាងកំពុងតែពិចារណា ព្រោះរវល់ការងារផ្ទាល់ខ្លួន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh