CamNews

សំណើច 

សំណើច រឿង៖ ល្បិចពិសេស! ហេហេ!

ថ្ងៃមួយ នៅ​ក្នុង​សវន​ការ​មួយ លោក​ចៅក្រម​សួរ​បុរស​ជាប់ចោទ​ជា​ប្តី
លោក​ចៅក្រម៖ ប្រ​ព​ន្ឋ​លោក​ចោទ​ថា  ពេល​ណា​ក៏​ធ្វើ​អោយ​គាត់​ខ្លាច សឹង​មិន​ហ៊ាន​មើល​មុខ
តើ​រឿង​នេះ​យ៉ាងម៉េច?

បុរស​ជាប់ចោទ៖ មិន​ពិត​ទេ លោក​តុលាការ , នាង​និយាយ​កុហក !
ស្រាប់តែ​លោក​ចៅក្រម ហៅ​បុរស​នោះ​អោយទៅ​ជិត ហើយ​ខ្សឹប​សួរ
លោក​ចៅក្រម៖ នែ៎! យើង​ជា​ប្រុស​ដូច​គ្នា កុំ​លាក់លៀម​គ្នា។​ខ្ញុំ​ចង់​ចេះ​វិធី​ធ្វើ​អោយ​ប្រ​ព​ន្ឋ​ខ្លាច
ដើម្បី​ទៅ​វិញ​បង្ក្រាប​ប្រ​ព​ន្ឋ​ខ្ញុំ​នៅផ្ទះ ។ និយាយ​តិចៗ​ប្រាប់​ផង​តើ​ធ្វើ​យ៉ាងម៉េច?