CamNews

សំណើច 

សំណើច រឿង៖ ក្រពើ ចេះនិយាយ

ថ្ងៃមួយ មាន​អ្នក​គ្រូ​បង្រៀន​ម្នាក់ កំពុង​​និទាន​អំពី​រឿង “ ក្រពើ​រមិល​គុណ​ ” ឲ្យ​កូន​សិស្ស
​ស្ដាប់​។ គាត់​ បាន​អាន “​… ពេល​ដែល​កសិករ​ជិះ​រទេះ  មក​ដល់​មាត់​បឹង​មួយ ​ ស្រាប់​តែ
​ឃើញ​ ក្រពើ​ ១ក្បាល ដេក​នៅ​លើផ្លូវ​។

ក្រពើ​នោះ  ក៏​បាន​និយា​យ ​ ទៅ​កសិករ​​ថា…៖ សុំ​មេត្តា​ ​យក​ខ្ញុំ​ទៅ​កន្លែង ​ដែល​មាន​ទឹក
​ផង​…! កសិករ​ ក៏​តប​ទៅ​វិញ​ថា​…” ។ អាន​មក​ដល់​ត្រឹម​នេះ ស្រាប់​តែ​  អ្នកគ្រូ​ឈប់  រួច
​សួរ​ទៅ​សិស្ស​ទាំង​អស់​គ្នា​ថា៖ ​តើ​មាន​អ្នក​ណា​ដឹងថា ​កសិករ​នោះ​ តប​ទៅ​ក្រពើ​ថា​ម៉េច
​ទេ​? ។ រំពេច​នោះ​ ស្រាប់​តែ​មាន​ សិស្ស​ម្នាក់​លើ​ក​ដៃ​!

អ្នក​គ្រូ​ក៏​សួរ​ ទៅ​សិស្ស​ម្នាក់នោះ​ ថា៖ ​​តើ​កូន​គិត​ថា កសិករ​នោះ​ និយាយ​ថា​ម៉េច​ដែរ​?
សិស្ស​នោះ ​ក៏​ឆ្លើយ​ថា៖ ​បើ​តាម​ខ្ញុំ​គិត​ កសិករ​នោះ​ នឹង​និយាយ​ថា៖ វ៉ាវ! ក្រពើ​ចេះ​និយាយ

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke