ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម ថោន នាង មាស សុខសោភា ថ្មីៗនេះបានទទួលរងការរិះគន់យ៉ាងចាស់ដៃ ក្រោយពីទស្សនិកជនបានឃើញ វត្តមាននាងសម្តែងឈុតឆាក ខារ៉ាអូខេ បទថ្មីរបស់នាង និងឌីជេ ក្តឹប ដោយនាង បានបង្ហាញភាពសិចស៊ី យ៉ាងចាស់ដៃ រហូតដល់នាងត្រូវបញ្ចេញ សាច់ល្វែងលើស្ទើរតែទាំងស្រុង ពោលគឺគ្រាន់តែយកអាវវ៉ែនតា មកពាក់បិទបាំងដើមទ្រូងតែប៉ុណ្ណោះ ។
បទចម្រៀងថ្មីរបស់តារាចម្រៀងសំនៀងផ្អែមនាង មាស សុខសោភា និងឌីជេ ក្តឹប មានចំណងជើងថា «ធ្វើចិត្តឲ្យសប្បាយ» មានវីដេអូ ផ្សាយសាកល្បង រយៈពេលត្រឹមជិត១នាទី ត្រូវបានគេយកមកបង្ហោះ ពាសពេញបណ្តាញទំនាក់ទំនងសង្គម Facebook ។ ទន្ទឹមជាមួយគ្នានោះ នាងក៏បានរងការរិះគន់ យ៉ាងចាស់ដៃថា ក្នុងឈុតសម្តែងនោះ នាងបានពាក់អាវវ៉ែនតា និងខោខ្លីបញ្ចេញភាពសិចស៊ីជ្រុលពេក មិនសមជានារីខ្មែរទាល់តែសោះ ហើយនៅក្នុងនោះ ក៏មានអ្នកគាំទ្រខ្លះ រិះគន់នាងចំៗថា ការស្លៀកពាក់បែបនេះសិចស៊ីខ្លាំង ជាងតារាស្រីអ្នកនាង ឆៃ លីដាឡែន កាលសម្តែងនៅអាម៉េរិកទៅទៀត ។
នៅក្នុងនោះដែរ ក៏មានមតិខ្លះ បានធ្វើការរិះគន់នាងចំៗថា នេះគ្រាន់តែជាវីដេអូខ្លីមួយ នៅក្នុងឈុតសម្តែងក្នុងបទនេះ តែវាមិនទាន់បានចេញលក់ជាផ្លូវការទេ ហើយបើសិនជាចេញលក់ ជាផ្លូវការមែននោះ ឈុតសម្តែងនេះប្រាកដជា ទទួលរងការរិះគន់ មិនតិចទេ ព្រោះថាកន្លងមកតារាចម្រៀងស្រី ឆៃ លីដាឡែន គ្រាន់តែបង្ហាញភាពសិចស៊ី បញ្ចេញសាច់ចង្អូរដើមទ្រូង គឺនាងបានរងការរិះគន់ យ៉ាងចាស់ដៃ រហូតឈរជើងនៅលើសិល្បៈតទៅទៀតលែងបាន ។ ចុះទម្រាំតែតារាចម្រៀងនាង មាស សុខសោភា ព្រលែងម៉ាចាស់ដៃបែបនេះ តើមានការរិះគន់ខ្លាំងកម្រិតណា?
DJ Kdep ( ) Full ! Orignal song Like Share ....
Posted by DJ ហេតុអ្វី on Saturday, 16 May 2015
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល