(ស្វាយរៀង)៖ សមត្ថកិច្ចបានឱ្យដឹងថា មន្រ្តីនគរបាលម្នាក់ បានស្លាប់ភ្លាមៗតែម្តង នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានរថយន្តក្រុងភ្នំពេញហូជីម៉ិញ បើកបុកនៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង នៅវេលាម៉ោងជិត ៧៖០០យប់ថ្ងៃទី២ ខែកញ្ញានេះ។ សាក្សីនិយាយថា រថយន្តក្រុងបើកលឿនពីកើតទៅលិច ដោយខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យបុកម៉ូតូជនរងគ្រោះដាច់ជាពីរ ប៉ុន្តែអ្នកបើកបរដែលជាជនជាតិវៀតណាម ក៏ត្រូវបានពលរដ្ឋខ្មែរ ចាប់ជាប់ប្រគល់ជូនសមត្ថកិច្ច នៅពេលដែលជននេះ ព្យាយាមរត់គេចយករួចខ្លួន៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល