ព័ត៌មានកីឡា៖ ដំណើរនៃការប្រកួតរវាងក្រុមនីមួយៗក្នុងរដូវកាល Chempions league រមែងតែមិនអាចគេចផុតបានឡើយ តួយ៉ាង ខណៈពេលនេះ Manchester City ប៉ះជាមួយនឹង Barcelona ជាព្រឹត្ដិការណ៍ដែលបង្ហាញពីភាពភ្ញាក់ផ្អើលមួយនៃការប្រឈមមុខដាក់គ្នារវាងមិត្ដិភាពសំឡាញ់ក្នុងអាជីពជាអ្នកកីឡាករបាល់ទាល់តាំងតែពីវ័យកុមារមកម្ល៉េះ។
Manchester City នឹងប្រឈមមុខជាមួយ Barcelona នៅវគ្គផ្ដាច់ព្រ័ត្រទី ១៦ ចុងក្រោយរបស់ពួកគេ ក្នុងរដូវកាល Champions League ហើយក៏ជារដូវកាលទី ២ ដែលក្រុមទាំង ២ មានឱកាសបានជួបគ្នា។ វត្ដមានក្រុមទាំង ២ ត្រូវប្រឈមមុខដាក់គ្នាដូច្នេះ Lionel Messi ពិតជាសប្បាយចិត្ដជាខ្លាំង ដោយគាត់បានជួបនិងសំឡាញ់របស់គាត់ Sergio Aguero ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតរបស់ Man City ហើយក៏ជាមិត្ដសំឡាញ់ ម្នាក់ដែលតែងតែព្យាយាមអូសទាញខ្លួនឲ្យចូលទៅកាន់ ទឹកដីក្លឹប Premier Leagueដែរ ។
បង្ហាញពីប្រភពដដែលបានបន្ដទៀតថា គាត់ពិតជាស្រលាញ់ទេពកោសល្យ មិត្ដភក្ដិរបស់គាត់ម្នាក់នេះណាស់ ហើយក៏តែងតែទទន្ទឹងរង់ចាំនូវឱកាសមួយដែលក្រុមទាំងពីរ បានជួបគ្នា ដោយការប្រកួតនោះវាជាព្រឹត្ដិការណ៍មួយដ៏អស្ចារ្យបំផុត ដែលគាត់ត្រូវតែលេងឲ្យមិត្ដរបស់គាត់បានមើល ហើយរង់ចាំតែមើលទៅ ថាការប្រកួតនោះនឹងទៅជាយ៉ាងណា ហើយជំនួបគ្នារវាងក្រុមទាំង ២ និងប្រព្រឹត្ដិទៅនៅថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០១៥ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror