ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ អត្ថបទផ្សាយ ទំព័រសារព័ត៌មានក្នុងស្រុក Yonhap ទីភ្នាក់ងារ សារព័ត៌មាន ស៊ិនហួរ វេលាមុននេះ បន្តិច ពោលនៅម៉ោង ១ និង ៤៤ នាទីរសៀលបាន ចេញអត្ថបទផ្សាយអោយដឹងថា នៅឯ ឧបទ្ទីបកូរ៉េ ឯណោះវិញ ពោលនៅឯ ព្រំប្រទល់ដែនទឹក ផ្ទាល់តែម្តង នៅអំឡុងព្រឹក ថ្ងៃច័ន្ទ ទី ៣១ នេះ មានករណីផ្ទុះអាវុធ ប្រឈមដាក់គ្នា ដោយបាញ់ ចូលទៅក្នុងសមុទ្ររៀងៗខ្លួន ពីសំណាក់ ប្រទេស កូរ៉េខាងត្បូង និង កូរ៉េខាងជើង។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ក្រោយពីមានករណី សមយុទ្ធយោធា បាញ់គ្រាប់ពិត ពីសំណាក់ ប្រទេស កូរ៉េខាងជើង ដោយបានបាញ់ចូលទៅក្នុងមហាសមុទ្រ ខាង ជើងរបស់ខ្លួនហើយនោះ ប្រទេស កូរ៉េខាងត្បូង បានមានប្រតិកម្ម តបតមកវិញ ដោយបាញ់គ្រាប់ ពិត ទន្ទឹមនឹងគ្នា ក្រោយសមយុទ្ធយោធា គ្រាប់ពិតមួយចំនួន របស់កូរ៉េខាងជើង បានធ្លោយ បាញ់ ចូលទៅក្នុងដែនទឹក អធិបតេយ្យភាព កូរ៉េខាងត្បូង ។
តាមការអោយដឹងពី យោធាប្រទេសកូរ៉េខាងត្បូង អោយដឹងថា ចំនួនគ្រាប់ ដែលបាញ់ចូលទៅ ក្នុងដែន ទឹកអធិបតេយ្យភាព របស់ខ្លួន វាអាចនឹងស្មើនឹង ចំនួនគ្រាប់ ដែលកូរ៉េខាងជើង បាញ់ ហាត់សមយុទ្ធនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Yonhap កងទ័ព ក៏ដូចជា យោធា ដែនអាកាស និងដែនទឹក ក៏កំពុងតែប្រកាសស្ថិតនៅក្នុងភាព អាសន្ន ស្របពេលដែល ប្រជាពលរដ្ឋ កូរ៉េខាងត្បូង ដែលបានរស់នៅជាប់នឹងព្រំប្រទល់ដែន នោះ ត្រូវបាន ក្រុមអាជ្ញាធរ ធ្វើការជម្លៀសខ្លូន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ