CamNews

តារា 

កំពូលតារាតៃវ៉ាន់ ទាំង ៥ រូបដែលរកប្រាក់ បានច្រើនបំផុត

កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដី តៃវ៉ាន់ មួយបានបង្ហាញអោយដឹងពី Top 5 មហាសេដ្ឋីដែលជាតារា
របស់តៃវ៉ាន់ ដែលរកលុយបានច្រើនបំផុតសម្រាប់ឆ្នាំ ២០១២ ដែលនៅក្នុងនោះនាង Jolin Tsai គឺ
ឈរក្នុងលំដាប់លេខ ១ ប៉ុន្តែអ្វីដែលប្លែកនោះគឺ ៥ នាក់ក្នុងនោះមាន ៣ នាក់ជាបុរស ដែលបង្ហាញ
អោយឃើញថាតារាតៃវ៉ាន់ បុរសហាក់ដូចជាមានហាងឆេងជាងនារី។

១. នាង Jolin Tsai

ជាតារាភាពយន្ត និងចម្រៀង ក្នុងឆ្នាំ ២០១២ នេះនាងរកបានប្រាក់សរុប ៧៤១ លានដុល្លាតៃវ៉ាន់ពី
ការសម្ដែង ៣៤ កម្មវិធី ច្រៀង ១៥ ឆាក ថតផ្សាយពាណិជ្ជកម្ម ២១ ឈុត និងលក់អាល់ប៊ុមចម្រៀង។

២. លោក Show Lo

តារាភាពយន្ត និងចម្រៀង ក្នុងឆ្នាំ ២០១២ នេះរកប្រាក់បាន ៦២៣ លានដុល្លាតៃវ៉ាន់ ពីការសម្ដែង
៣០ កម្មវិធី លក់អាល់ប៊ុមចម្រៀង ថតពាណិជ្ជកម្ម ២៣ ឈុត និងលក់អាវតារា។

៣. លោក Jay Chou

តារាសម្ដែង ដែលរកប្រាក់បាន ៥៧៤ លានដុល្លាតៃវ៉ាន់ ក្នុងនោះលោកថតពាណិជ្ជកម្មបានចំនួន ១៣
ឈុត និងចេញសម្ដែងបាន ២៦ កម្មវិធី។

៤. លោក Leehom Wang

តារាចម្រៀង និងភាពយន្ត រកប្រាក់បាន ៥៣៩ លានដុល្លាតៃវ៉ាន់ ពីការថតពាណិជ្ជកម្ម ១៣ ឈុត ថត
ភាពយន្ត ២ រឿង ឡើងច្រៀង ៣០ ឆាក និងសម្ដែង ២ កម្មវិធី។

៥. នាង Elva Hsiao

តារាចម្រៀង រកប្រាក់បាន ៣៨២ លានដុល្លាតៃវ៉ាន់ ពីការថតពាណិជ្ជកម្ម ១១ ឈុត សម្ដែង ៧០ ឆាក
និងលក់អាល់ប៊ុមចម្រៀង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ jaynesstar 


Tags: taiwan star earning