CamNews

ព័ត៌មានអន្តរជាតិ 

ញូវហ្សឺលែន បង្ហាញបញ្ជីឈ្មោះ ផ្លូវការហាម ប្រើដាក់ ឈ្មោះកូន

ញូវហ្សឺលែន : គេហទំព័របរទេស មួយបានផ្សាយថា នៅប្រទេសញូវហ្សឺលែន មានការប្រកាស
ឈ្មោះ មួយចំនួន ត្រូវបានហាមឃាត់ មិនឲ្យប្រើប្រាស់ ដើម្បីដាក់ ជាឈ្មោះកូន នៅពេលទារក
នោះចាប់កំណើតឡើយ ។ មន្ត្រីនៅប្រទេសញូវហ្សឺលែន ដែលធ្វើការពាក់ព័ន្ធបញ្ហា នេះបាន
និយាយថា បញ្ជីឈ្មោះដែលហាមដាក់ ប្រើជាផ្លូវការ មានឈ្មោះ Anal, Lucifer, Duke, Major,
Bishop, Majesty, Knight, Lady, Messiah, Christ, Lord and Rogue ជាដើម។

មិនថា តែពេលចាប់កំណើតទេ សូម្បីតែពេលរៀបការ ឬទទួល មរណៈភាព អ្នកប្រើឈ្មោះទាំង
អស់នេះក៏ពិបាក ក្នុងការស្នើសុំចុះបញ្ជីដែរ គឺតែងត្រូវបានបដិសេធសំណើជានិច្ច។

ការដាក់ឈ្មោះដែលបានបញ្ជាក់ខាងលើនេះ ទោះបីជាឪពុកម្តាយចង់ យកប្រើដាក់ ជាឈ្មោះឲ្យ
កូនរបស់ខ្លួន ត្រឹមតែជាឈ្មោះនៅកណ្តាល ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រើដែរ ដោយគេចាត់ទុកថា
ជាឈ្មោះពាក់ព័ន្ធនឹង ព្រះមហាក្សត្រ ម្ចាស់ក្សត្រី ខ្សែរាជវង្ស ឬ អ្នកមានឋានៈខ្ពង់ខ្ពស់ក្នុងរាជការ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ