CamNews

តារា 

Super Junior M បញ្ចេញវីដេអូខ្លី លាយជាមួយក្បាច់រាំ សំរាប់អាល់ប៊ុមថ្មី (វីដេអូខាងក្នុង)

ក្រុម Super Junior ជាក្រុមចំរៀង បុរស KPOP ដែលមានសមាជិក ច្រើនជាងគេ សមាជិក​នីមួយៗ មានសមត្ថភាព ប្លែកៗជាច្រើនទៀត ។ Super Junior ក៏ត្រូវបាន បំបែកចេញ ជាក្រុម​តូចៗផងដែរ ដែលក្រុម Super Junior-M ល្បីជាងគេ ក្នុងចំណោមក្រុម តូចៗផ្សេងទៀត ។



Super Junior-M ជាក្រុមដែល បង្កើតឡើង សំរាប់វាយលុក ទីផ្សារភាសាចិន ដែលមានសមាជិក ៨ នាក់ ដូចជា Siwon, Donghae, Ryeowook, Kyuhyun, Eunhyuk, Sungmin, Henry និង Zhoumi ។ ថ្ងៃនេះ Super Juior M បានបញ្ចេញ វីដេអូខ្លីៗ ចំនួន ២ ដែលវីដេអូ ទីមួយបង្ហាញពី បទខ្លីៗរបស់​ខ្លួន ចំណែកវីដេអូទី ២ បង្ហាញពី ក្បាច់រាំដ៏រស់ រវើករបស់ ក្រុម ។ អាល់ប៊ុម ដែលនឹងចេញ ឆាប់ៗ​នេះ មានឈ្មោះថា Break Down ហើយបទដែល ត្រូវលើកយក មកធ្វើជាវីដេអូ គឺបទ SWING ។ ទស្សនាវីដេអូ នៅខាងក្រោម ៖

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol bands group singer super junior