ព័ត៌មានកីឡា៖ Chelsea ត្រូវបានភ្នាក់ងារអ្នកសារព័ត៌មានចុះផ្សាយថា ក្រុមហ៊ានចំណាយទុនត្រឹមតែ ១០០ លានផោន ប៉ុណ្ណោះលើទីផ្សារកីឡាករ Gareth Bale ខណៈដែល Man United ថ្មីនេះទើបតែលេចដំណឹងថា ក្រុមហ៊ានចំណាយដល់ទៅ ១២០ លានផោន ។
មិនទាន់ជាដឹងឮ ឬក៏ភ្ញាក់ផ្អើលឲ្យកាន់តែច្បាស់ផងទេថា កីឡាករ Gareth bale នឹងយល់ព្រមធ្វើដំណើចាកចេញពី Real Madrid នារដូវកាលថ្មីខាងមុខនេះ ប៉ុន្ដែគូរភាគីប្រជែងតម្លៃទីផ្សារក្នុងទឹកដីអង់គ្លេស ទាំងពីរ បានកំពុងតែញាក់ចញ្ចើមដាក់គ្នា បណ្ដើរៗហើយ ដោយ Chelsea ហ៊ានបោះទុនត្រឹម ១០០ លានផោន វាយឬកស្មើរ Man United ដែលបោះទុនរហូតទៅដល់ ១២០ លានផោន ។
ប្រភពព័ត៌មានបានបន្ដទៀតថា កីឡាករបាន មិនពេញចិត្ដនឹងការរិះគន់របស់ ប្រិយមិត្ដក្នុងទឹកដីអេស្ប៉ាញខណៈ កើតឡើងកន្លងមក ។
គូសបញ្ជាក់ផងដែរថា Gareth Bale ធ្លាប់ត្រូវបានទទូលការវាយប្រហារពីសំណាក់ ប្រិយមិត្ដគាំទ្រក្លឹប នាពេលដែលកីឡាករបានបើករថយន្ដចេញពីហ្វឹកហាត់ក្នុងក្លឹប ហើយត្រូវ អ្នកគាំទ្ររង់ចាំផ្លូវវាយរថយន្ដតែម្ដង ប៉ុន្ដែមិនជាមានបញ្ហាអ្វីកើតឡើងដល់កីឡាករនោះទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express.co