CamNews

កីឡាអន្តរជាតិ 

មិនទាន់ចូលទីលានប្រកួតផង ថ្នាក់ដឹកនាំ liverpool បានត្រូវ ថ្នាក់ដឹកនាំ Man United បាញ់ឡើងស្ពឹកមុខទៅហើយ

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតថ្ងៃអាទិត្យសប្ដាហ៍នេះ ក្នុងរដូវកាល Premier League ក្រុម Liverpool និងក្លាយជាភ្ញៀវ Manchester United យ៉ាងពិសេស ស្របក្នុងឱកាសដ៏សាកសមដូច្នោះ ថ្នាកដឹកនាំក្រុមទាំងពី​បានជួបសំណេះ សំណាលគ្នាជាការគួរសមមុនថ្ងៃនៃការប្រកួត។ 

កិច្ចសំណេះសំណាលគ្នាជាក្រៅផ្លូវការ បង្កឡើងរវាងថ្នាក់ដឹកនាំក្រុមទាំង ២ បានផ្ដល់ឲ្យនូវពាក្យសម្ដីយ៉ាងពិរោះពិសារដាក់គ្នាទៅវិញទៅមក នៃភាគីសងខាង ធ្វើឲ្យក្ដៅគុម្ភត្រចៀករៀងៗខ្លួន ដោយពាក្យសម្ដីផ្ដើមចេញដំបូងឡើយ​ពី​អ្នកគ្រប់គ្រងក្រុម Liverpool គឺលោក Brendan Rodgers ប្រើសម្ដីបញ្ឆិតបញ្ឆៀង មកលើលោក Louis Van Gaal ដោយនិយាយពីក្រុមរបស់គាត់ គួរតែចេះសម្របខ្លួនកោតខ្លាចការចូលមកកាន់ទឹកដី Man United នេះ ដោយឡែកគាត់បានបន្ដទៀតថា ការធ្វើដំណើរមកកាន់ Manchester United លើកនេះ ប្រហែលជា​ក្រុមគាត់ ត្រូវជំនះចិត្ដប្រឆាំងនិងវាសនា ហើយ ត្រូវតស៊ូកម្លាំងប៉ះជាមួយជើងខ្លាំងនៅអង់គ្លេសនេះហើយ។ 

ក្រោយពេលដែលបានឮពាក្យទាំងនោះហើយ លោក Louis Van Gaal ក៏បានបញ្ជួនទៅវិញថា សម្រាប់ការ​ប្រកួតក្នុងរដូវកាល Premier League ក្រុមរបស់គាត់បានទទួលការរៀបចំល្អហើយ​ ជាពិសេសលទ្ធផលជោគជ័យប្រកួត ផ្ទួនៗគ្នាចុងក្រោយ នេះ ដែលអាចជម្រុញឲ្យក្រុម​មានមុខមាត់ឡើងសារជាថ្មី ។ ខ្ញុំដឹងថា​ការប្រកួតក្នុងរដូវកាល Premier League មិនមែនជារឿងងាយស្រួលដូចការគិតនោះទេ ចំពោះប្រវត្ដិក្រុម​ដែលធ្លាក់ដល់ស្ទើតែបាតតារាង ខ្ញុំក៏មានបទពិសោធន៍ ហើយអារម្មណ៍នៅពេលនោះ​ មិនខុសអីនិងដៃគូរ​ប្រកួតនៅពេលនេះដែរ ។  ហើយរឿងមួយទៀតដែលគាត់ ចង់បង្ហាញចុងក្រោយ គឺថា វាពិតជាបញ្ហាមួយដែលធ្ងន់ធ្ងរបំផុត សម្រាប់ក្រុមដែលមានលំដាប់ពិន្ទុខ្ពស់ មកត្រូវប្រឈមមុខជាមួយ​ក្រុមដែលមាន​ឈ្មោះ​នៅស្ទើតែបាតតារាងនៅពេលនេះ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror 

 


Tags: Sport News Manchester United Vs Liverpool Premier League