CamNews

គ្រោះថ្នាក់ 

ក្មេងស្រីវ័យ 12 ឆ្នាំបាត់ខ្លួនមួយសប្តាហ៍ មិនដឹងមូលហេតុ

ការព្រួយបារម្ភពីសុវត្ថិភាពរបស់ក្មេងស្រីវ័យ 12 ឆ្នាំម្នាក់នៅតែបន្តមាន ស្របពេលដែល
ក្រុម
មន្រ្តីប៉ូលីស  បានបន្តការស្វែងរក​​  ក្រោយពីគេបានបាត់ខ្លួនជាងមួយសប្តាហ៍រួចមក
ហើយ ។


បើតាមរបាយការណ៍បានបញ្ជាក់អោយដឹង ក្មេងស្រីវ័យ 12 ឆ្នាំ  រូបនេះ មានឈ្មោះថា Tia Sharp
បានបាត់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន  បន្ទាប់ពីនាងបានទៅលេងផ្ទះជីដូនរបស់នាង នៅឯភាគ
ខាងត្បូងនៃទីក្រុងឡុងដ៍  លុះក្រោយមកប៉ូលីស ក៏បានធ្វើកិច្ចសម្ភាសន៍ ជាមួយនឹងលោក  Stuart
Hazell វ័យ 37 ឆ្នាំដែលជាមិត្តប្រុសរបស់ជីដូនក្មេងស្រីម្នាក់នោះ ស្របពេលដែលគេជាសក្សីក៏ដូច
ជាបុគ្គលចុងក្រោយគេបង្អស់ដែលបានជួបក្មេងស្រីវ័យ  12 ឆ្នាំ រូបនោះ  មុនពេលបានបាត់ខ្លួន ។

លើសពីនេះទៅទៀត បើតាមប្រភពព័ត៌មាន ក៏ដូចជាសាក្សីបានអោយដឹងថា ពួកគេបានឃើញក្មេង
ស្រីរូបនេះដើរចេញពីផ្ទះជីដូនដែលមានឈ្មោះ Christine Sharp នឹងមានវ័យ 46 ឆ្នាំ កាលពីសប្តាហ៍
មុនពោលគឺ អំឡុងពេលរសៀល ថ្ងៃសុក្រ ដែលក្រោយមកពួកគេមិនបានដឹងច្បាស់ថា​​ ក្មេងស្រីវ័យ
12 ឆ្នាំរូបនោះទៅទីណានោះទេ។

គួរបញ្ជាក់ផងដែរថា  ក៏មានការតាមដានស៊ើបអង្កេត យ៉ាងស្វិតស្វាញទាក់ទិននឹងការបាត់ខ្លួនក្មេង
ស្រីវ័យ​12ឆ្នាំរូបនេះ  ពីសំណាក់ក្រុមភា្នក់ងារប៉ូលីសផងដែរ  តែគ្មានមុខសញ្ញា  ក៏ដូចជាតំរុយណា
មួយ  ដែលចង្អុលបង្ហាញផ្លូវនោះទេ  រហូតមកទល់នឹងពេលនេះ  ក៏នៅតែបន្តតាមដានស៊ើបអង្កេត
ដដែល  ស្របពេលដែល Posters រាប់រយត្រូវបានបិទប្រកាស  គ្រប់ទីកន្លែងក្នុងទីក្រុង ជាសារមួយ
ក្នុងការស្វែងរកក្មេងស្រីរូបនោះផងដែរ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ news.sky


Tags: international news strange entertainment