មានលោកយាយម្នាក់ កាលពីថ្មីៗនេះភ្នែកគាត់ងងឹក មើលអ្វីស្ទើរលែងឃើញទៅហើយ គាត់មាន
កូនប្រុស៣នាក់ ហើយពួកគេម្នាក់ៗ ចង់បង្ហាញថារូបគេជាកូនល្អជាងគេ ដូចនេះពួកគេក៏ខំរកវិធី
ផ្គាប់ផ្គន់ម្តាយរបស់ខ្លួន ដោយទិញជាអំណោយ សំរាប់ថ្ងៃខួបកំណើត ខាងមុខនេះ៖
កូនទី ១ បានទិញផ្ទះវីឡា ដ៏ធំស្កឹមស្កៃ មាន១០បន្ទប់ ព្រមទាំងសម្ភារៈទំនើបៗអោយម្តាយដោយ
គិតថាម្តាយគេពិតជាពេញចិត្តព្រោះមានតែរូបគេទេដែលមានលទ្ឋភាពទិញវីឡាដ៏ធំនេះឱ្យម្តាយ។
កូនទី ២ បានទិញរថយន្តស៊េរីទំនើបដ៏ថ្មីស្រឡាង មួយអោយម្តាយ ព្រមទាំងជួលតៃកុងឡានម្នាក់
ផង ដែរដោយប្រាកដក្នុងចិត្តថា គេនឹងទទួលការសរសើថាជាកូនល្អជាងគេ ។
ដោយឡែកកូនទី ៣ គិតថាគួរតែទិញអ្វី ដែលល្អជាងបងៗរបស់ខ្លួនដូច្នេះគេក៏សំរេចចិត្តទិញសត្វ
សេក មួយដែលត្រូវបានគេបង្ហាត់បង្រៀនយ៉ាងជំនាញ អស់រយៈពេល ១០ឆ្នាំ ហើយចេះនិយាយ
អានអក្សរ វាថែមទាំងចេះចាំរាល់ឃ្លា ដែលមានក្នុងគម្ពីធម៌ទាំងមូលផងដែ។ដោយគេគិតថា ម្តាយ
គេពិតជាបាត់អផ្សុក ព្រមទាំងពេញចិត្តសត្វសេកមួយនេះ ។
ក្រោយថ្ងៃខួបកំណើតលោកយាយ ក៏ហៅកូនទាំងបី មក ហើយនិយាយទៅកាន់កូនទី ១ ថា"កូន
ម្តាយ ផ្ទះដែលកូនបានទិញ ពិតជាស្អាតមែន ប៉ុន្តែវាធំពេកសំរាប់ម្តាយ គឺម្តាយរស់នៅតែបន្ទប់ ១
វាគ្រប់គ្រាន់ហើយ ផ្ទះនេះវាធំពេក ពិបាកណាស់សំរាប់ម្តាយ ក្នុងការថែរក្សា ជូតសំអាត។ ម្តាយ
មិនត្រូវការផ្ទះនេះទេ ប៉ុន្តែម្តាយអគុណកូនច្រើនហើយ"។ បន្ទាប់មកគាត់បាននិយាយទៅកាន់កូន
ទី ២"កូនម្តាយ ឡានកូនទិញមក វាស្អាតមែន ហើយថែមទាំងមានឩបករណ៍អ្វីៗ សព្វបែបយ៉ាង
និងទំនើប ប៉ុន្តែម៉ែមិនចេះ បើកឡានទេ ហើយក៏មិនចូលចិត្តមានតៃកុនឡានដែរ អញ្ចឹងកូនយក
ឡាននេះអោយអ្នកលក់វិញទៅ"។ចុងក្រោយគាត់និយាយទៅកាន់កូនទី ៣"កូនពៅម្តាយអរគុណ
កូនខ្លាំងណាស់ សំរាប់កាដូរដែលកូនអោយម៉ែ ម៉ែពេញចិត្តណាស់មាន់នេះវាតូចមែនតែមានរស
ជាតិឆ្ងាញ់!"៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke