CamNews

សំណើច 

សំណើច រឿង៖ កូនស្រី គួរឱ្យអាណិត!

ថ្ងៃមួយ មានបុរសម្នាក់ បានមករៀបរាប់ រឿងកូនស្រី របស់គាត់ ឱ្យអ្នកជិតខាងស្តាប់។

បុរសជាឪពុកនិយាយ៖ អញមានកូនស្រី ១នាក់   មានសម្រស់ស្អាតអស់ទាស់  ប៉ុន្តែ
ទាស់តែម្ប៉ាង វាមានវាសនា មិនល្អសោះ!

ថ្ងៃទី១៖ វាបានដើរ  ទៅរៀន ស្រាប់តែ ត្រូវកង់បុក!
ថ្ងៃទី២៖ គ្នាក៍បាន ទិញកង់ឱ្យវាជិះ ក៍ត្រូវម៉ូតូ បុក!

ថ្ងៃទី៣៖ គ្នាទៅ ទិញម៉ូតូឱ្យវា តាំងព្រលឹម មិនទាន់បាន  ដល់ផ្ទះផង  ឡានបុកទៀត!
ក្តៅចិត្តពេក គ្នាក៍ចាក់ សោរវា ឱ្យនៅក្នុងបន្ទប់ លែងឱ្យចេញក្រៅ!

ស្រាប់តែ! ថ្ងៃទី៤៖ គ្នាបានបើកបន្ទប់ វាមើល មិនដឹងជា អា ចង្រៃណា ដេញបុកដល់
ក្នុងបន្ទប់ទៀត!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke