CamNews

កីឡាអន្តរជាតិ 

លោក​ Sepp Blatter ជាប់ឈ្មោះជាប្រធាន FIFA ម្ដងទៀតហើយ ក្រោយលទ្ធផល បោះឆ្នោត

ព័ត៌មានកីឡា៖ សមាគមន៍សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ ហៅកាត់ FIFA កាលពីម្សិលមិញ បានសម្រេច​ធ្វើកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានគ្រប់គ្រងថ្មី ខណៈដែលលទ្ធផល បានបង្ហាញត្រូវជាប់លោក​ Sepp Blatter ដែលជាប្រធានគ្រប់គ្រងចាស់ ហើយត្រូវគេស្នើរឲ្យចុះចេញកាលពីមួយរយៈមុន។ 

លោក​ Sepp Blatter ជាប់ឈ្មោះជាប្រធាន FIFA ម្ដងទៀតហើយ ក្រោយពីលទ្ធផលសម្លេងឆ្នោតបានបង្ហាញឲ្យដឹងថា មានសម្លេងគាំទ្រច្រើន​លើដៃគូរភាគីរបស់គាត់គឺលោក Ali bin al-Hussein ជនជាតិ​ ហ្សកដានី ។ 

ស្ថិតក្នុងឱកាសជោគជ័យនោះ លោក Sepp Blatter បានប្រកាសខ្លាំងៗថា គាត់បានជាប់ជាប្រធាន FIFA ហើយនៅពេលនេះ ហើយក៏ជាប្រធានអ្នកទាំង​អស់គ្នាផងដែរ ។ 

លោក​ Sepp Blatter បានប្រឈមមុខនឹងការស្នើរចុះចេញពីដំណែង កាលពីមុនពេលបោះឆ្នោតជ្រើស​រើស បើសូម្បីតែ នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស David Cameron មានបំណង សូមឲ្យលោក ចាកចេញពីតំណែង​នេះដែរ ប៉ុន្ដឆ្លងកាត់ការបោះឆ្នោតកន្លងទៅនេះ លោក​ Sepp Blatter នៅតែជាប់ជាប្រធាន FIFA ដដែល ។ 

គូរបញ្ជាក់ផងដែរថា នេះជាអាណត្ដិទី ៥ ហើយដែល FIFA ស្ថិតក្រោមការដឹកនាំរបស់​ លោក​ Sepp Blatter។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News FIFA