CamNews

តន្រ្តី 

ផលិតកម្ម YG បង្ហាញក្រុមថ្មី ដែលមាន Park Bom ជាសមាជិកថ្មី (វីដេអូខាងក្នុង)

កាលពីប៉ុន្មាន ខែមុន យើងធ្លាប់ បានឃើញហើយ ថា YG បានបង្ហើប អំពីការចេញ ក្រុមថ្មីមួយ បំបែក ចេញពីក្រុម​ ផ្សេងទៀត ។ ឥលូវ ក្រុមនេះ បានចេញជា រូបរាងមកហើយ ដោយមាន សមាជិកម្នាក់ មកពី ក្រុមចំរៀង ស្រីមួយដ៏ល្បី របស់ផលិតកម្ម YG ។



សមាជិកទីមួយ នៃក្រុមនេះ គឺជា​ Park Bom ដែលជា សមាជិក របស់ក្រុម 2NE1 ដែលនឹងត្រូវ ចូលច្រៀង ក្នុងក្រុមថ្មី មួយនេះ ។ បទថ្មីដែល ពួកគេ និងត្រៀមចេញ មានចំណង ជើងថា " All I Want For Christmas is You " ។ បទថ្មីនេះ គឺជាគំរោង ថ្មីមួយដែល ផលិតកម្ម YG សហការណ៍ ជាមួយនិង Samsung Music ។ បទ នេះនឹងចេញ នៅថ្ងៃទី ១៧ ធ្នូខាងមុខ នេះហើយ ដែលក្រុមថ្មី នេះមានឈ្មោះថា BH ។ យើងនឹង រង់ចាំ មើលថា តើសមាជិក មួយទៀតជាអ្នកណា ? ទស្សនាវីដេអូ ខ្លីខាងក្រោម នេះបន្តិចសិន ទៅមើល ៕

 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol star singer group band 2ne1 park bom bh yg