ព័ត៌មានកីឡា៖ ក្រុមម្ចាស់ផ្ទះ Bayern Munich បានបំបាក់ក្រុមភ្ញៀវ Wolfsburg យ៉ាងទក់សាច់ ក្រោមលទ្ធផលពិន្ទុ ៥-១ ដោយបច្ចេកទេសស្វែងរបស់កីឡាករ Robert Lewandowski ត្រឹមតែរយៈពេល ៤ នាទី ប៉ុណ្ណោះ។
Robert Lewandowski បានឈរជើងជាកីឡាករ បម្រុង អស់រយៈពេល ៤៥ នាទី ក្រោយមកទៀត ក៏ប្ដូរចេញ កីឡាករ Thiago Alcántara ខណៈដែល ក្លឹប កំពុងតែត្រូវបាន Wolfsburg នាំមុខមួយគ្រាប់ នៅនាទីទី ២៦ ដោយកីឡាករ Caligiuri ។ Robert Lewandowski បានប្ដូរជំនួស កីឡាករ Thiago Alcántara នៅនាទីទី ៤៥ ក្រោយមក ក៏ស្វែងរកគ្រាប់បាល់បានជា បន្ដបន្ទាប់ រហូតដល់ទៅ ៥ គ្រាប់ត្រឹមតែរយៈពេល ៩ នាទី គឺ នាទីទី ៥១, ៥២, ៥៥, ៥៧ និង ៦០ ។
ភាពអស្ចារ្យរបស់ Robert Lewandowski ពិតជាប្រវត្ដិសាស្ដ្រហើយ ដែលរយៈពេល ត្រឹមតែ ៩នាទីសោះ អាចរកគ្រាប់បាល់បាន ដល់ទៅ ៥គ្រាប់ ក្នុងព្រឹត្ដិការណ៍ German Bundesliga ធ្វើឲ្យក្រុម យកឈ្នះដៃគូរ ដោយងាយស្រួល។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី