រូង Crocosaurus គឺជាឧទ្យានសត្វក្រពើ ដ៏ពេញនិយម និងល្បីបំផុត នៅលើពិភពលោក
ពោរពេញទៅដោយសត្វក្រពើជាច្រើនក្បាលដែលមានទីតាំងស្ថិតនៅប្រទេសអូស្តាលី។
ឧទ្យានសត្វក្រពើ គឺជាតំបន់កម្សាន្តដ៏រន្ទត់ ភ័យខ្លាច សម្រាប់ភ្ញៀវទេសចរដែលមានស្មារតី
រឹងមាំ ក្លាហាន ពីព្រោះកន្លែងកម្សាន្តនេះ ភ្ញៀវទេសចរភាគច្រើន ដែលមកទស្សនាតំបន់
នៅទី គឺចង់ទៅទស្សនាសត្វក្រពើ ដោយផ្ទាល់នៅក្រោមបាតទឹក ដោយមានបំពាក់ខ្យល់
អ៊ុកស៊ីសែន រួចចូលទៅក្នុងទូរកញ្ចក់ ឬទ្រុងដែក ដែលមានទំហំធំល្មម បន្ទាប់មកទម្លាក់
ចូលក្នុងទឹក ដើម្បីអាចគយគន់ជីវិតរស់នៅរស់របស់សត្វក្រពើដ៏សាហាវ។
សម្រាប់ភ្ញៀវទេសចរ ដែលមានបំណងចង់ចូល ទៅក្នុងរូងក្រោមទឹក ដើម្បីទស្សនាសត្វ
ក្រពើដោយផ្ទាល់ គឺតម្រូវឱ្យបង់ប្រាក់សម្រាប់មនុស្សម្នាក់ មានតំលៃ១២០ដុល្លារ សម្រាប់់
មនុស្ស ២នាក់ មានតម្លៃ ១៦០ដុល្លារ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ ntsearch