CamNews

ព័ត៌មានអន្តរជាតិ 

អាសន្ន ៖ ឧទ្យាន​បាត​សមុទ្រ ដ៏​ល្បី​របស់​អូស្ត្រាលី អាចនឹងបាត់បង់ កំឡុង ២០ ឆ្នាំ ព្រោះកំដៅ ផែនដី

(អូស្ត្រាលី)៖ ឧទ្យានផ្កាថ្ម និង​ជីវៈចំរុះប៉ប្រះទឹក នៅក្នុងប្រទេសអូស្ត្រាលី ដែលល្បីល្បាញ នៅ​ទូទាំងពិភពលោកនោះ កំពុងតែទទួលការគម្រាមកំហែងយ៉ាងខ្លាំង តាមរយៈការប្រែប្រួល អាកាសធាតុរបស់ផែនដី ដែលបង្កឡើងភាគច្រើន ដោយសារតែទង្វើរបស់មនុស្ស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នៅមុននេះបន្តិច នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦។



ការរកឃើញខាងលើនេះ គឺបានមកពីការសិក្សា ដោយសាកលវិទ្យាល័យ Melbourne ដែលបាន ឲ្យដឹងថា ពេលនេះសីតុណ្ហភាពភពផែនដី កាន់តែក្តៅ ដូច្នេះទឹកសមុទ្រ ក៏កើនឡើងកម្តៅគួរឲ្យ​​ ភ័យខ្លាចដែរ។ គ្មានអ្វីត្រូវងឿងឆ្ងល់នោះទេ តំបន់ថ្មប៉​ប្រះទឹក ដែលពោពេញដោយជីវៈចំរុះបាត​សមុទ្រ ដ៏ល្បីល្បាញនោះ ក៏កំពុងប្រឈមមុខ នឹងភាពអន្តរាយផងដែរ ព្រោះតែមិនអាចទ្រាំទ្រ នឹងទឹកសមុទ្រក៏ក្តៅខ្លាំង។



យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ របស់អូស្ត្រាលីខាងលើនេះ នៅតែបន្ត​ការសិក្សា អំពីផលប៉ះពាល់នានាបន្ថែមទៀត ទៅលើឧទ្យានខាងលើនេះ ស្របពេលដែល ពិភពលោកទាំងមូល មិនមែនតែអូស្ត្រាលីម្នាក់ឯងនោះទេ ក៏កំពុងតែទទួលរងគ្រោះដូចគ្នា៕





ផ្តល់សិទ្ធ ៖ ខ្មែរថកឃីង

ប្រភព ៖ CNA


Tags: Barrier Reef Australia Int news Hot news Breaking news