CamNews

មិនគួរឲ្យជឿ 

នារីវ័យ​ក្មេង​ម្នាក់​ដេក​ស្លាប់​យ៉ាង​ចម្លែក ក្នុង​បន្ទប់​សណ្ឋាគារ​ បន្ទាប់​ពី​ចំណាយ​ពេល​ដើរ​កំសាន្ត

(អូស្ត្រាលី)៖ នារីវ័យក្មេងម្នាក់ រស់នៅប្រទេសអូស្ត្រាលី ត្រូវបានគេប្រទះឃើញស្លា ប់នៅក្នុងបន្ទប់សណ្ឋាគារមួយ ដោយក្បាលរបស់នាងជាប់ចន្លោះ នឹងសាឡុងពីរ ហើយហេតុការណ៍ ដែលនឹកស្មានមិនដល់នេះ បានកើតឡើងនៅក្នុងសណ្ឋាគារមួយ ស្ថិតនៅតំបន់ Mildura។

សាកសពនារីរងគ្រោះ មានអាយុ២១ឆ្នាំឈ្មោះ Kristina Rennell ត្រូវបានមិត្តភក្តិនាងប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារ ដែលនាងស្នាក់នៅ ដោយក្បាលគាបជាប់ចន្លោះសាឡុងពីរ ហើយនាងគឺជាជន​ជាតិអង់គ្លេស​ ដែលបានធ្វើដំណើរកំសាន្ត ក្រៅប្រទេសជាច្រើនខែមកហើយ ទីបំផុតមកស្លាប់នៅអូស្ត្រាលី។

មិត្តភក្តិនារីរងគ្រោះនិយាយថា ពេលដែលឃើញ Kristina ដេកសន្លប់ស្តូកស្តឹង ក្នុងបន្ទប់នាងព្យាយាមទូរស័ព្ទ ហៅក្រុមសង្គ្រោះឲ្យមកកាន់ កន្លែងកើតហេតុភ្លាម តែនៅតែមិនអាចជួយសង្គ្រោះមិត្តបាន ព្រោះនាងបានស្លាប់ទៅហើយ ដែលប៉ូលីសជឿថា ការស្លាប់នេះប្រហែលជា នារីរងគ្រោះផឹកជាតិអាល់កុលច្រើនប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានការស៊ើបអង្កេត ករណីនេះថែមទៀត ព្រោះតែនារីរងគ្រោះស្លាប់យ៉ាងចម្លែក ដោយគេមិនដឹងថា មានអ្វីកើតឡើងមុនពេល ដែលនាងត្រូវស្លាប់ដោយក្បាលគាប ជាប់កៅអីសាឡុងបែបនេះ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney