ព័ត៌មានអន្តរជាតិ ៖ មានករណីបាញ់ប្រហារមនុស្ស ៣ នាក់ ខណៈចំណាប់ខ្មាំងច្រើននាក់ផ្សេងៗ ទៀតអាចនឹងត្រូវបានឧក្រិដ្ឋជននាំយកទៅកាន់អាគារ រោងចក្រ មួយកន្លែង នាជាយក្រុង ស៊ីដនី ប្រទេសអូស្រ្តាលី នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ មន្រ្តីប៉ូលីស អូស្រ្តាលី ១ម៉ោងមុននេះបន្តិច។ ទោះជាយ៉ាងណាក៏ដោយចុះ ពុំទាន់ បាន ដឹងជាក់ច្បាស់នៅឡើយទេ ថា តើ ចេតនាអ្វីឲ្យប្រាកដ បានជានាំឲ្យមានការវាយប្រហារ សម្លាប់ និងចាប់ចំណាប់ខ្មាំង លើកនេះ
អ្នកនាំពាក្យឲ្យនាយកដ្ឋានប៉ូលីសរដ្ឋ New South Wales ឲ្យដឹងថា អាជ្ញាធរមានជំនឿជាក់ ច្បាស់ ថា មនុស្ស ៣ នាក់ រងនូវការបាញ់ប្រហារ ។ សារព័ត៌មានក្នុងស្រុក ប្រទេស អូស្រា្តលី ធ្វើសេចក្តី រាយការណ៍ឲ្យដឹងថា ជនរងគ្រោះម្នាក់ ត្រូវបានឧក្រិដ្ឋជនបាញ់សម្លាប់ ខណៈ ២ នាក់ផ្សេងទៀត រងរបួសនិងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ បើទោះជាយ៉ាងនេះក្តីមន្រ្តីប៉ូលីស ភ្លាមៗពុំទាន់បញ្ជាក់ឲ្យច្បាស់ពីការលើកឡើងនេះនៅឡើយទេ។ បន្ថែម ពីលើនេះ ប្រភពបន្តឲ្យ ដឹងថា ក្រុមអ្នកជំនាញចរចារ ក៏ដូចជាក្រុមអ្នកជំនាញភារវកម្ម បាន ចុះទៅដល់ទីតាំងកើតហេតុ នាអាគាររោងចក្រ ជាយក្រុង ស៊ីដនីហើយ ក្នុងគោលបំណង តែមួយគត់ ដើម្បីចុះអន្តរាគមន៍ ឲ្យ ទាន់ពេលវេលា ។ ព័ត៌មានលម្អិត ក្រុមការងារយើងខ្ញុំ នឹង បន្ត ផ្សាយជូនជាបន្តបន្ទាប់ នៅពេល ដែលមានព័ត៌មាន Update ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA