CamNews

ព័ត៌មានអន្តរជាតិ 

ជនភៀស​ខ្លួន​អ៉ីរ៉ង់ ដុត​ខ្លួន​ឯង រហូត​ដល់​ស្លាប់ ដោយ​សារ​ចង់​បាន​សិទ្ធិ​ជ្រក​កោន​នៅ​អូស្ត្រាលី

(អូស្ត្រាលី)៖ ជនភៀសខ្លួនមួយរូប មកពីប្រទេសអ៉ីរ៉ង់ បានដុតខ្លួនឯងនៅក្នុងអំឡុង នៃការតវ៉ាមួយ នៅជុំរុំជនភៀសខ្លួន ក្នុងកោះ Nauru របស់ប្រទេសអូស្ត្រាលី ហើយក្រោយពីអាជ្ញាធ របញ្ជូនទៅកាន់ មន្ទីរពេទ្យមិនបានប៉ុន្មានផង ជនរូបនោះក៏បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦។


ចាប់តាំងពីមានកំណើន ជនភៀសខ្លួន និង ការបន្លំខ្លួនរបស់ពួកភេរវករនោះមក អាជ្ញាធរអូស្ត្រាលី បានធ្វើការរឹតបន្តឹងខ្លាំង ចំពោះនយោបាយការពារ ព្រំដែននានារបស់ខ្លួន ជាពិសេសនោះ គឺ​ការបង្កើនកងកម្លាំងជំនាញការពារ ការឆ្លងដែនសមុទ្រខុសច្បាប់ ចូលមកក្នុងទ្វីបមួយនេះ។


ចំពោះជនជាតិអ៉ីរ៉ង់ ដែលបានដុតខ្លួនឯង កាលពីដើមសប្តាហ៍នេះ គឺជាបុរសវ័យ ២៣ឆ្នាំម្នាក់។ បន្ទាប់ពីកើតហេតុភ្លាមៗ លោកត្រូវបានអាជ្ញាធរបញ្ជូន ទៅកាន់មន្ទីរពេទ្យទីក្រុង Brisbane ប៉ុន្តែដោយសារតែ អការៈធ្ងន់ធ្ងរពេក ជនភៀសខ្លួនរូបនោះ ក៏បានបាត់បង់ជីវិតនៅថ្ងៃសុក្រ នេះ។

យ៉ាងណាក៏ដោយ ក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានចូលរួមរំលែកទុក្ខចំពោះភរិយា និង មិត្តភក្តិ របស់ជនរងគ្រោះខាងលើនេះ ហើយក៏បានបញ្ជាកម្លាំងរបស់ខ្លួន ឲ្យរារាំងមិនឲ្យមានការតវ៉ា ប្រភេទនេះកើតឡើងទៀតដែរ៕





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Iran Refugee Australia Nauru Int news Hot news