(ស៊ីដនី)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលដោយសារតែរថយន្តមួយគ្រឿង បានបើកបុកចូលទៅក្នុងក្រុមមនុស្សម្នា ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវនៃទីក្រុងមែលប៊ន ដែលធំបំផុតលំដាប់ទីពីរនៅប្រទេសអូស្ត្រាលី។ នេះបើតាមដកស្រង់ពីទីភ្នាក់ងារ Reuters នៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយថា វាជាអំពើភេរវកម្មនោះឡើយ។ ព័ត៌មានលម្អិត នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕
ប្រភព ៖ CNA