CamNews

តារា 

Ronaldo បំបែកឯកទក្តកម្ម របស់ Messi មួយទៀតហើយនៅក្នុង​ Champion League

ជាមួយនិង ទំរង់នៃការលេង ធ្លាក់ចុះរបស់ Messi ក្នុងរដូេវកាលនេះ Ronaldo មិនសូវជាមានការ ប្រជែងពី Messi ប៉ុន្មានទេហើយ បានបំបែក កំណត់ត្រារបស់ Messi ម្តងទៀតហើយ បន្ទាប់ពីយក ពានរង្វាន់ Ballon D'or ។



ថ្ងៃនេះ Ronaldo បានបំបែក កំណត់ត្រា មួយទៀតរបស់ Messi ហើយដែលបាន ក្លាយជាកីឡាករ ដែលស៊ុត បញ្ចូលទីបានច្រើន ជាងគេក្នុង មួយរដូវកាល Champion League ។ មកដល់ត្រឹមវគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រនេះ Ronaldo ស៊ុតបញ្ចូលទីបាន សរុប ១៦ គ្រាប់ហើយ ដែលម្ចាស់កំណត់ ត្រាចាស់ Messi ស៊ុតបានតែ ១៤ គ្រាប់ប៉ុណ្ណោះ ក្នុងមួយរដូវកាល Champion League កាលពីរដូវ កាល 2011-2012 ។



តាំងតែពី Ronaldo បានមកលេងនៅ Real Madrid ក្នុងឆ្នាំ ២០០៩ មក Ronaldo បានស៊ុតបញ្ចូលទី ២៥០ គ្រាប់ក្នុងការប្រកួត ២៤៣ ប្រកួតអោយក្លឹប Real Madrid ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖  


Tags: star football ronaldo messi champion league real madrid barcelona