ស្ទើរតែមិនគួរអោយជឿ ៖ គិលានុបដ្ឋាយិកាជនជាតិបារាំងម្នាក់ ត្រូវបានរកអោយឃើញថា
ពិតជាបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងប្រព័ន្ធអ៊ិនធើណេត ខណៈពេលដែលនាងបាន
អះអាងថា ខ្លួននឹងផ្តល់ជាសេវាកម្មបំបៅដោះ ដល់កូនចិញ្ចឹមរបស់ក្រុមមនុស្សប្រុសដែល
ជាឪពុកម្តាយស្រឡាញ់ភេទដូចគ្នា។
ពិតណាស់ បើយើងងាកក្រឡេកទៅមើលគេហទំព័រ e-loue.com គិលានុបដ្ឋាយិកាជន
ដែលបានប្រើគណនីឈ្មោះ Cecilia232 បានគូសបញ្ជាក់អោយដឹងថា ខ្លួននឹងផ្តល់ជាសេ
វាកម្មបំបៅដោះ ដល់កូនចិញ្ចឹមរបស់ក្រុមមនុស្សប្រុស ដែលជាឪពុកម្តាយស្រឡាញ់ភេទ
ដូចគ្នា ក្នុងតម្លៃជាសាច់ប្រាក់ €100 (£86) ក្នុងមួយថ្ងៃ។
មិនត្រឹមតែ Cecilia232 បន្ថែមអោយដឹងថា ខណៈពេលដែលជាស្រ្តី និងជាម្តាយក្មេងខ្ចី
នោះ ទឹកដោះពិតជាមានសុខភាពល្អ ។ យ៉ាងណាមិញ បើតាមការអោយដឹងពីនាយកប្រ
តិបត្តិរបស់គេហទំព័រ e-loue.com ឈ្មោះ Alexandre Woog ពន្យល់អោយដឹងថា ជាការ
ពិត វាគឺជាការខុសច្បាប់ ក្នុងការលក់ទឹកដោះមាតា នៅក្នុងប្រទេសបារាំង តែករណី
លើកនេះ វាគឺជាករណីស្នើសុំបំពេញនូវសេវាកម្ម មិនមែនលក់ទឹកដោះទាំងស្រុងនោះ
ទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ spy