CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក បញ្ជូន នាវា ពិឃាត ទៅជប៉ុន ដើម្បី ការពារ ការគំរាម គំហែង ពីកូរ៉េខាងត្បូង

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ សារព័ត៌មាន បរទេស ស៊ីអិនអិន ដែលទើបតែបានចេញផ្សាយ កាលពីថ្ងៃ អាទិត្យ ទី ៦ មេសា វេលា ល្ងាច ម្សិលមិញនេះ អោយដឹង ថា សហរដ្ឋអាមេរិក គ្រោងបញ្ជូននាវាចម្បាំង ការពារគ្រាប់ Missile ចំនួន ២គ្រឿង ទៅកាន់ជប៉ុន ដើម្បីទប់ស្កាត់ការគំរាមគំហែង និងសកម្មភាពរំលោភ បំពានណាមួយពី រដ្ឋាភិបាលកូរ៉េខាងជើង ។ ការប្រកាសគ្រោងបញ្ជូន  នាវាចម្បាំង ទៅកាន់ដែន សមុទ្រជប៉ុនខាងលើនេះ ធ្វើឡើងនៅ ក្នុង សន្និ   សីទ្ធ កាសែតរួមគ្នាមួយ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារវាងលោក Chuck Hagel រដ្ឋមន្រ្តីការពារ ជាតិ អាមេរិក និង រដ្ឋមន្រ្តីការពារជាតិ របស់ជប៉ុន នាថ្ងៃអាទិត្យ នេះ ។


គួររំឭកផងដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ រដ្ឋាភិបាល ប្រទេសកុម្មុយនិស្ត កូរ៉េ ខាងជើង ​ បានធ្វើសមយុទ្ធយោធា ​បាញ់គ្រាប់ពិត បាញ់គ្រាប់រ៉ុកកែត និង បាញ់ ​ម៉ីស៊ីល អស់ជា ច្រើនលើកច្រើនសា  រួចមកហើយ ដោយនៅក្នុងនោះ បានប្រកាសក្តែងៗអោយដឹងថា ខ្លួននឹង បន្តធ្វើតេស្តិ៍ ឧបករណ៍នុយក្លេអ៊ែរ របស់ខ្លួន បន្ថែមទៀត ខណៈវាគឺជាប្រតិកម្មឆ្លើយតបទៅនឹង ការរិះគន់ របស់ រដ្ឋាភិបាល សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea