ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធកំពូលរបស់ Real Madrid ប្រហែលជានឹងត្រូវបានធ្វើការផាកពិន័យ លើសកម្មភាពកំហុសមួយដែលកីឡាករបានសម្ដែងឡើងបង្ហាញទៅដល់ក្រុមអ្នកគាំទ្រ Barcelona បន្ទាប់ពីកីឡាករសម្រេចជោគជ័យមួយគ្រាប់ ក្នុងតង់ទី១ នៃការប្រកួត ។
យោងតាមគេហទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយឲ្យដឹងថា Cristiano Ronaldo អាចនឹងត្រូវបានធ្វើការផាកពិន័យ ពីប្រធានគ្រប់គ្រងការប្រកួត League របស់ប្រទេសអេស្ប៉ាញ គឺលោក Javier Tebas ក្រោយពីបានមើលឃើញ នូវសកម្មភាពឆ្គាំឆ្គងរបស់ កីឡាករ ដែលបានសម្ដែងឡើង ក្នុងលក្ខណៈបង្ហាញទៅដល់ ក្រុមអ្នកគាំទ្ររបស់ Brcelona ឲ្យស្ងប់អារម្មណ៍ កាត់ចិត្ដ បន្ទាប់ពីកីឡាករ អាចរកគ្រាប់បានមួយគ្រាប់ ស្មើពិន្ទុគ្នា ក្នុងតង់ទី ១ ។
លោក Javier Tebas បានមានប្រសាសថា គាត់នឹងធ្វើការ សើបអង្កេត វែកញែក ឲ្យកាន់តែច្បាស់ ថែមទៀត មុននឹងធ្វើការសម្រេចជាផ្លូវការ ។ ប៉ុន្ដែអ្វីដែលចង់លើកឡើងបន្ថែមនោះគឺ គ្រប់គ្នាត្រូវតែប្រុង ប្រយ័ត្ននឹង កាយវិការ ពាក្យសម្ដីឆ្គាំឆ្គងទាំងឡាយដែលបាន សម្ដែងឡើងដែលជាហេតុ ជម្រុញឲ្យមានការប៉ះទង្គិចគ្នាយល់ច្រលំ បង្កជាជម្លោះ ជាពិសេស សម្រេាប់អ្នកទស្សនាតែម្ដង ។
គូសបញ្ជាក់ផងដែរថា សម្រាប់លទ្ធផលប្រកួត ពេលនោះ ក្រុមម្ចាស់ផ្ទះ Barcelona ផ្ដួល ក្រុមភ្ញៀវ Real Madrid យ៉ាងស្អាតត្រឹមពិន្ទុ ២ ទល់នឹង ១ ចប់ការប្រកួត។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី