CamNews

តារា 

Diego Costa គ្រោងនិងប្រឆាំង លើការសម្រេចចិត្ដ FA ដែលបានចោទប្រកាន់លើខ្លួន

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធ Chelsea ឈ្មោះ Diego Costa គ្រោងនិងសម្រេចចិត្ដតវ៉ាប្រឆាំងនឹងករណី​ដែល FA បានចោទប្រកាន់ខ្លួនថា បានប្រើអំពើហិង្សាលើដៃគូរប្រកួត ហើយត្រូវដកបេក្ខភាពចូលលេង​​ជាមួយក្រុម រហូតដល់ទៅ ៣ ប្រកួត ។​

យោងតាមការស្រាយបង្ហាញរបស់គេហទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយថា Diego Costa និង ធ្វើការប្រឆាំង​លើករណីចោទប្រកាន់របស់ FA ពីបទថាខ្លួនបានប្រើអំពើហិង្សាលើគូរប្រកួត គឺកីឡាករ  Emre Can ដែលជាខ្សែការពាររបស់ Liverpool កាលពីក្រុមទាំងពីរ​បានជួបគ្នាក្នុងការប្រកួត  League Cup ថ្ងៃអង្គរ៍​ ដែល​ខណៈពេលនេាះ ហេតុការណ៍ដែលបានកើតឡើង ត្រូវក្រុមអ្នកព័ត៌មានថតបាន នឹងថែមទាំង​ដឹង​​ឮជាច្រើផងដែរ ពីភ្នែកទស្សនិកជន ។ 

ករណីដែលបានចោទប្រនេះ FA ទើបតែសម្រេចចិត្ដចេញសេចក្ដីថ្លែងការកាលពីថ្ងៃពុធ​នេះទេ ជាហេតុ​ដោយមានការ ថ្ដោលទោសជាខ្លាំង ពីបណ្ដាអ្នកដែលឃើញព្រឹត្ដការណ៍នោះ ថា Diego Costa គួរតែ ទទួលបានការពិន័យកាតក្រហម ដកសិទ្ធចូលប្រកួត ប៉ុន្ដែ អាជ្ញាកណ្ដាល ព្រមទាំង ភ្នាក់​ងារ FA បែជាប្រងើយកន្ដើយ ហើយសុំពេលសម្រេចសាជាថ្មី ក្រោយពេលតាមដានម្ដងទៀត ​។​

ចំពោះការសម្រេចបន្ដនឹងទៅជាយ៉ាងណា ប្រសិនបើ Diego Costa នៅតែព្យាយាមតវ៉ាប្រឆាំងដូច្នោះ ?

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Premier League Chelsea Diego Costa