CamNews

តារា 

ក្រុមតារា​ចម្រៀង​កូរ៉េ​ និង​កម្ពុជា​ ធ្វើឲ្យ​កក្រើក​ ស្តាតអូឡាំពិក​យប់មិញ

ភ្នំពេញៈ នៅរាត្រីថ្ងៃទី១៦ ខែតុលាដ៏មនោរម្យនៅពហុកីឡដ្ឋានអូឡាំពិក មានការប្រគំតន្ត្រី K-Pop Dream ដែលមានវត្តមាន តារាចម្រៀងល្បីៗ ពីប្រទេសកូរ៉េខាងត្បូង ដូចជាក្រុមតារាចម្រៀង បុរសល្បី U-Kiss និង ក្រុមចម្រៀង នារីស្រស់ស្អាត Laboum រួមទាំងតារាសម្ដែងល្បីៗ របស់ប្រទេសកូរ៉េ ជាច្រើនដួងទៀត ខណៈដែលកម្ពុជាក៏មិនចាញ់កូរ៉េប៉ុន្មានដែរមានលោក ខេមរៈ សិរីមន្ត និងកញ្ញា អីវ៉ា ក៏បានបង្ហាញវត្តមាន លើឆាកតន្ត្រី ធ្វើឲ្យកក្រើក ស្តាតអូឡាំពិកតែម្តង។

កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយស្ថានីយ៍ ទូរទស្សន៍ អ៊ីធីវី (ETV) សហការជាមួយ ស្ថានទូតកូរ៉េ បាននាំមកជូននូវព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ ឡើង ហើយអ្វីដែលសំខាន់ ក្នុងព្រឹត្តិការណ៍នោះ គឺមិនមាន ការលក់សំបុត្រ យកប្រាក់ទេ ផ្តល់ជូននូវការទស្សនាឥតគិតថ្លៃ ខុសពីការបង្ហាញវត្ត មានរបស់ក្រុមតារាចម្រៀងកូរ៉េ មួយចំនួន ដែលត្រូវចំណាយប្រាក់ ៥០ដុល្លារ ដើម្បីបានចូលទស្សនា ។

ក្នុងព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនោះ អ្នកចូលទស្សនាភាគច្រើន ជាយុវវ័យ ហើយមានវត្តមាន ជនជាតិកូរ៉េ ដែលស្នាក់នៅប្រទេសកម្ពុជា ចូលរួមទស្សនាផងដែរ។ អ្វីដែលសំខាន់ សំឡេងទះដៃ បានកងរំពងឡើងស្ទើរតែ បែកពហុកីឡជាតិអូឡាំពិក ដោយទស្សនិកជនពេញចិត្ត ជាមួយការសម្ដែងទាំងក្រុមកូរ៉េ ទាំងខ្មែរ ដែលបង្ហាញពី ចិត្តស្រលាញ់ និងគាំទ្រយ៉ាងខ្លាំងចំពោះ សិល្បករ ដែលធ្វើឲ្យតារាចម្រៀងទាំងអស់ ញញឹមបិទមាត់មិនជិតឡើយ ។


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh