CamNews

តារា 

Lady Gaga ត្រូវគេវាយហើមភ្នែកឬយ៉ាងណា?

កាលពីពេលថ្មីៗនេះ Lady Gaga ដែលអ្នកទាំងអស់គ្នាស្គាល់ថាជា The Fame Monster Born This
Way បានបង្ហោះរូបភាពមួយលើ Twitter របស់នាងដែលបង្ហាញពីរង្វង់ភ្នែកទាំងគូត្រូវបានជាំជាមួយ
នឹងទឹកមុខដ៏មហាសែនយ៉ាប់របស់នាងបណ្ដាលអោយប្រិយមិត្តគាំទ្រមានការងឿឆ្ងល់ជាខ្លាំងថាតើ
Lady Gaga ត្រូវបានគេពួនស្ទាក់វាយឬយ៉ាងណា!

ប៉ុន្តែការពិតនោះគឺថាវង្វង់ភ្នែកជាំនោះគឺបណ្ដាលមកពីនាងមិនប្រយ័ត្នក្នុងការសម្ដែងនៅទីក្រុង
Aukland ប្រទេស New Zealand។ ដោយសារតែនាងមិនប្រយ័ត្នក្នុងការរាំសម្ដែង ក៏បានទៅជុងជា
មួយនឹងឧបករណ៍សម្ដែងដូចជាអាវុធដែលកាន់នៅនឹងដៃរបស់អ្នករាំប្រុសម្នាក់ តែជាសំណាងដែល
ភ្នែករបស់នាងមិនមានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។


ទោះបីជានាងនៅមានអាការៈឈីក្បាលក្ដៅភ្នែកយ៉ាងណាក្ដីនាងនៅតែមានឆន្ទះមុះមុតក្នុងការចេញ
ទៅសម្ដែងបន្តនៅ Australia ដើម្បីបញ្ចប់ការសម្ដែង Born This Way របស់នាងបន្តទៅទៀត។ 

ដោយ៖ នីតា
ប្រភពពី៖ k14 


Tags: lady gaga