បើយោងតាមប្រភពសារព័ត៌មាន Dailymail ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ
បានអោយដឹងថា ស្រ្តីជាម្តាយជនជាតិថៃម្នាក់ បានសំលាប់កូនៗរបស់ខ្លួន ហើយយកទៅ
ចំអិនរួចធ្វើការបរិភោគថែមទៀតផង ខណៈពេលដែលនាងបានគិតថា ពួកគេគឺជាសត្វ
ជ្រូក។
យោងតាមរបាយការណ៍បានបង្ហាញអោយដឹងថា ស្រ្តីជាម្តាយជនជាតិថៃរូបនោះ រស់នៅក្នុងតំបន់
ភ្នំ នាខេត្ត Chiang Mai ប្រទេសថៃ ជាប់នឹងព្រំប្រទល់ប្រទេសភូមា ត្រូវបានអោយដឹងថា នាងបាន
សំលាប់កូនប្រុសរបស់ខ្លួនដល់ទៅ 2 នាក់ យកទៅចំអិន រួចក៏ធ្វើការបរិភោគថែមទៀតផង។
មន្ទីរពេទ្យ Suang Prung ដែលបានរកអោយឃើញថា ស្រ្តីរូបនោះ មានជម្ងឺវិកលចរិក
គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីរបស់ភ្នាក់ងារមានសមត្តកិច្ច បានអោយដឹងថា ពួកគេបាន
ធ្វើការឃាត់ខ្លួនស្រ្តី ជាម្តាយនោះហើយ បន្ទាប់ពីបានរកឃើញថា គេបានសំលាប់កូនៗ របស់ខ្លួន
ដែលនៅក្នុងនោះអាប្អូន ទើបតែមានអាយុបាន 1 ឆ្នាំ នឹងកូនប្រុសច្បងមានអាយុ 5 ឆ្នាំ ។ លើសពី
នេះទៅទៀត ក្រោយពីមានការចាប់ឃាត់ខ្លួនស្រ្តីជាម្តាយរូបនោះ ក៏បានរកអោយឃើញថា គេ
មានជម្ងឺវិកលចរិក ពោលគឺ មានបញ្ហាខាងសតិតែម្តង។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីបុរសជាឪពុកក្មេងប្រុស 2 នាក់នោះ បាននិយាយដោយទឹក
មុខក្រៀមក្រំថា ៖ ខ្ញុំមិននឹកស្មានថារឿងនេះអាចកើតឡើងបានទាល់តែសោះ ខណៈពេលដែលខ្ញុំ
បានចេញទៅទីក្រុងតែ ពីរទៅបីថ្ងៃតែប៉ុណ្ណោះ ដើម្បីទៅថ្នាំសក្កូវយកមកព្យាបាលនាង៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Dailymail