បើតាមប្រភពព័ត៌មានបរទេស បានចេញផ្សាយនូវរឿងគ្រោះថ្នាក់ ដែលបានបញ្ជាក់អោយ
ដឹងថា អ្នកជំនាញដ៏កំពូលនៅលើពិភពលោក ខាងប្រលែងលេងជាមួយសត្វពស់ម្នាក់ ត្រូវ
បានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះបន្ទាន់ បន្ទាប់ពីគាត់ត្រូវបានសត្វ
ពស់ដែលមានពិសខ្លាំងបំផុតខាំ នៅឯសួនសត្វ Worcestershire ។
គួរបញ្ជាក់ផងដែរថា បុរសដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនាញរូបនោះមានឈ្មោះថា Mark
O'Shea ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ "Worcestershire Royal Hospital" តាមជើងយន្តហោះ
បន្ទាប់ពីគាត់ត្រូវបានពស់អសិរពិសខាំចំជើង របស់គាត់នៅឯសួនសត្វ Worcestershire ភាគខាង
លិចឧទ្យានជាតិMidlands Safari ដែលស្ថិតនៅក្នុងប្រទេសអង់គ្លេស។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា ពស់ដែលបានខាំគាត់
នោះត្រូវបានគេស្គាល់ថា វាគឺជាពស់ដែលមានប្រវែង វែងជាងគេលើលោក ពោលគឺ មានប្រវែង
ដល់ទៅ18ft ហើយនាពេលកន្លងមក ពិសរបស់វាត្រូវបានអ្នកជំនាញបញ្ជាក់ថា មានពិសសមល្មម
នឹងអាចសំលាប់សត្វដំរីបាន។
គួររំឮកផងដែរថា មកទល់នឹងពេលនេះ ក្រុមអ្នកជួយសង្រ្គោះបានប្រឹងប្រែងអោយអស់ពីលទ្ធភាព
ក្នុងការជួយសង្គ្រោះជីវិតរបស់បុរសម្នាក់នេះ ខណៈពេលដែលលទ្ធផល ថាតើ គាត់ស្លាប់ឬក៏រស់
នោះមិនទាន់បានដឹងច្បាស់នៅឡើយទេ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Sky