ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ ជនរងគ្រោះ ១៦ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១១នាក់ ផ្សេងៗទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល ក៏ព្រោះហេតុការណ៍ គ្រោះថ្នាក់ អំឡុងការប្រគុំតន្រ្តី នៅឯទីក្រុង Seongnam ភាគខាងត្បូងទីក្រុង សេអ៊ូល ប្រទេស កូរ៉េ ខាងត្បូង នេះបើយោងតាមការ គូសបញ្ជាក់អោយដឹង ពីសំណាក់មន្រ្តីក្នុងស្រុក ។
ដោយឡែក គេហទំព័រសារព័ត៌មាននាំមុខ ប៊ីប៊ីស៊ី បន្តអោយដឹងថា ក្រុមមន្រ្តីក្នុងស្រុកមានការអះអាង បញ្ជាក់ថា មានករណីបាក់រលំចម្រឹងដែក នៃលំហសំណង់អាគារ ដោយនៅ ក្នុង នោះ បានបណ្តាល អោយក្រុមមនុស្ស ដែលទស្សនាការប្រគុំតន្រ្តីធ្លាក់ចុះទៅក្រោយ កំពស់ប្រមាណជាង ១០ ម៉ែត្រ ចូល ទៅក្នុងផ្នែកនៃទីតាំងសំចតយានយន្តក្រោមដី ។
គួរបញ្ជាក់ថា ក្រុមហ្វូងមនុស្សច្រើនកុះករបានផ្អើលនាំគ្នាទៅមើលការប្រគុំតន្រ្តីរបស់ក្រុមតារាចម្រៀង ស្រីដ៏ល្បីក្រុម 4Minute ក៏ដូចជាក្រុមតារាចម្រៀងប្រុសស្រីដទៃៗទៀត ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា ក្រុមមនុស្សជាច្រើននាក់ បាននាំគ្នាឡើងទៅឈរ និងតោងលើចម្រឹងដែក ដើម្បីមាន ឱ កាសបានទស្សនា ការប្រគុំតន្រ្តីបានច្បាស់ល្អ ។ យ៉ាងណាមិញ ភ្លាមៗនោះ ក៏មានការចុះជួយនឹង ចេញបទអន្តរាគមន៍ ជួយសង្គ្រោះជាបន្ទាន់ ពីសំណាក់ អាជ្ញាធរ ប្រចាំតំបន់ ខណៈក្រុមការងារជួយ សង្គ្រោះ ប្រកាសព្រមានអោយដឹងថា ជនរងគ្រោះស្លាប់ និង របួស អាចនឹង មានការកើនឡើងលើស ពីតួរលេខខាងដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី