CamNews

កីឡា 

ហួស​ចិត្ដ​មួយ​គ្រាប់​របស់ Cristiano​ Ronaldo​ ចុងក្រោយធ្វើឲ្យ Portugal ស៊ី Armenia (មានវីដេអូ)

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះលើពិភពលោក  របស់ ក្រុមជម្រើសជាតិ ព័រទុយហ្គាល និង Real Madrid ដែរនោះ បានបង្កើនចំនួន គ្រាប់ របស់ខ្លួន លើកទី ២៣ ក្នុងឱកាសប្រកួត European Championship ក្រុមជម្រើសជាតិ​ប៉ះជាមួយ ប្រទេស Armenia។ 

Cristiano Ronaldo ដែលកំពុងតែស្ថិតក្នុងប្រជាប្រិយភាពខ្ពស់ ពេលនេះបានបង្កើនបរិមាណថ្វីជើង ជា​មួយ​និងការ​​ស៊ុតបាល់​បញ្ចូលទី លើកទី ២៣ ក្នុងឱកាសជំនួបគ្នារវាង  Portugal នឹង Armenia ។​លទ្ធផលដែលទទួលបានក្រោយការប្រកួត Portugal ស៊ី Armenia​ បានមួយគ្រាប់ នៅនាទីទី ៧១ ស្ទើតែគៀកនាទីទី​បញ្ចប់ទៅហើយ ។ 

តាមការសម្លឹងមើលឃើញ រវាងការប្រកួតដ៏ស្វិតស្វាញនេះ សមត្ថភាពក្រុមទាំងពីរ មិនសូវជាមានប្រៀប​លើ​គ្នាប៉ុន្មានទេ សូម្បីតែ ក្រុមដែលទទួលជោគជ័យ ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ការប្រកួតនៅតែស្ថិតក្នុងការប្រែប្រួល​ ដែលអាចនិងធ្វើឲ្យបរាជ័យបាន ។​ 

ការយកឈ្នះរបស់ព័រទុយហ្គាល់នៅពេលនេះ បានធ្វើឲ្យទឹកចិត្ដក្រុម កាន់តែពុះកញ្ជ្រោលឡើង ហើយនិង ត្រៀមខ្លួន ចូលប្រឈមមុខនិង ការប្រកួតមិត្ដភាពអន្ដរជាតិ ជាមួយ អាហ្សង់ទីន នៅសប្ដាហ៍ក្រោយ ដែលនឹងមានវត្ដមាន ជើងខ្លាំងដូចគ្នា គឺ Lionel Messi  ។ 



ដោយ៖ អឿ អ៊ុយ
ប្រភព ៖ ប៊ីប៊ីស៊ី 



 

 

 

 

 

 


Tags: Sport News Portugal Armenia