CamNews

ប្លែកៗ 

La-Pascualita សពកូនក្រមុំនៅប្រទេសMexico


នាងLa Pascualita រឺ ក្មេងស្រីតូច Pascuala គឺជារួបតាំងពាក់សំលៀកបំពាក់អាពាហ៍ពិពាហ៍
ដែលតាំងនៅមុខកញ្ចក់ក្នុងហាងមួយនៅ  Chihuahua ​ ប្រទេសMexico  តាំងពី៧៥ឆ្នាំមុន។
វាមានរយៈពេលជាយូរមកហើយចំពោះហាងសំលៀកបំពាក់អាពាហ៍ពិពាហ៍មួយនេះ  ដែល
បានរក្សាទុកនូវរូបតាំងសំលៀកបំពាក់អាពាហ៍ពិពាហ៍នេះ   តែរូបតាំងនេះគឺមានប្រវត្តិយ៉ាង
អាកំបាំងនៅពីក្រោយ។ មានដំណាលរឿងមួយនៅក្នុងទីក្រុងនិយាយថាៈ      La Pascualita
មិនមែនជារូបតាំងទេ  ប៉ុន្តែដោយសារកូនស្រីម្ចាស់ហាងពីមុនបានចាក់ថ្នាំរក្សាទុកសាកសព្វ
La Pascualita បានយ៉ាងល្អ។ អស់ពេលរយៈជាច្រើន រឿងLa Pascualita      បានគូរជាគំនូរ
សំរាប់ភ្ញៀវទេសចរមើលក្នុងប្រទេសMexico។ បច្ចុប្បន្ន    មនុស្សជាច្រើនមកពីអាមេរិចខាង
ត្បូង អាមេរិច និងអ៊ឺរ៉ុបបានចំណាយប្រាក់ដើម្បីមើលសពកូនក្រមុំ។ មនុស្សជាច្រើនប្រឡាក់
ច្រមុះរបស់ពួកគេដោយសារប៉ះនឹងបង្អួចហាងនៅពេលមើលរូបសំណាក់ និងព្យាយាមស្វែង
រកឲ្យឃើញថា តើនាងជាមនុស្សពិត រឺ មិនពិត?    ពួកគេបានចូលទៅក្នុងហើយសម្លឹងមើល
រូបនាង និង មើលគ្រប់ផ្នែករបស់នាង។  មនុស្សជាច្រើនដើរចេញហើយនិយាយថាៈ   នាងគឺ
ជាមនុស្សពិត។

La Pascualita បានតាំងជាលើកដំបូងនៅមុខហាងកាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ១៩៣០   ពាក់
សំលៀកបំពាក់កូនក្រមុំ។ មនុស្សជាច្រើនមិនអាចរកឃើញសញ្ញាពីរូបសំណាក់ថ្មីនេះ ជាមួយ
ការដាក់នូវភ្នែក សក់ពិត និង ការផាត់ស្បែកមុខ។    ថ្មីៗនេះពួកគេដឹងថា រូបសំណាក់នេះដូច
ដូចម្ចាស់ហាងនៅពេលនោះ គឺនាងPascuala Esparza។  វាមិនយូរទេសំរាប់ពួកគេមកទីនេះ
ធ្វើការសន្និដ្ឋានថា    រូបសំណាក់ត្រូវបានរក្សារូបរាងមិនឲ្យរលួយរបស់កូនស្រីនាងដែលស្លាប់
ក្នុងពេលថ្មីៗនេះ  នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាងបន្ទាប់ពីសត្វពីងពាងខ្មៅមួយខាំនាង។
ការនិយាយនេះគឺមិនមានហេតុផលគ្រប់គ្រាន់នៅកន្លែងនោះទេ ហើយពួកគេបានសំដែងការ
ជំទាស់។ តែនៅពេលនោះនាង​ Pascuala បានចេញនិយាយជាផ្លូវការជំទាស់នឹងពាក្យចចាម
អារាម វាគឺហូសពេលហើយ។ គ្មាននរណាម្នាក់ជឿនាងទេ ហើយឈ្មោះកូនស្រីរបស់នាងបាន
រលាយបាត់តាំងពីពេលនោះមក។

ដោយៈ  វណ្ណៈ
ប្រភពៈ  odditycentral


Tags: Mexico Strange