CamNews

តន្រ្តី 

កាសែតដ៏ល្បីវៀតណាមចុះផ្សាយ សរុបបទចម្រៀងល្បីៗមួយចំនួន ដែលអ្នកនិពន្ធចម្រៀងខ្មែរចម្លងតាម (មានវីដេអូ)

កាលពីពេលថ្មីៗ កន្លងទៅនេះ គេហទំ​ព័រដ៏ល្បីលេខមួយនៅប្រទេសវៀតណាមគឺ គេហទំព័រ
zing.vn បានចុះផ្សាយជាបន្តបន្ទាប់ពីការលួចចម្លងបទចម្រៀងល្បីៗ ពីប្រទេសរបស់គេ (បទ
ចម្រៀងវៀតណាម) ជាច្រើនបទ មានទាំងបទស្រី ទាំងបទប្រុស ដែលក្នុងនោះមានអ្នកចម្រៀង
គេម្នាក់ ឈ្មោះ My Tam ត្រូវបានអ្នកនិពន្ធបទចម្រៀងខ្មែរ (មួយចំនួន) ដែលមុខក្រាស់ គ្មានភាព
អៀនខ្មាស់ និងមិនដែលខ្វល់ពីកត្តិយសជាតិសាសន៍ខ្លួនឯង លួចចម្លងដល់ទៅបីបទ (នេះបើតាម
ការដែលវៀតណាម រកឃើញចំពោះបទដែលល្បីៗខ្លាំងនៅប្រទេសគេតែប៉ុណ្ណោះ)។

ជាក់ស្តែង កាលពីថ្ងៃទី ១៧ ខែឧសភា កន្លងទៅថ្មីៗនេះ គេហទំព័រវៀតណាម zing.vn បានចុះ
ផ្សាយអត្ថបទមួយដែលចំណងជើងធំៗថាៈ "Điểm lại 8 vụ đạo 'hit' Vpop trắng trợn của ca sĩ
Campuchia"
ដែលបកជាភាសាខ្មែរថាៈ "រំលឹកឡើងវិញនូវបទចម្រៀងល្បីៗ Vpop ទាំង ៨បទ
ដែលលួចចម្លងដោយ អ្នក
ចម្រៀងកម្ពុជា"  ដែលបានរៀបរាប់ពីការលួចចម្លង បទចម្រៀងពីគេ
ដោយមិនចេះអៀនខ្មាស់អ្វីបន្តិចសោះឡើយ ពីតារាចម្រៀងរបស់គេ (វៀតណាម) ទាំងស្រីទាំង
ប្រុស ។

នៅក្នុងរង្វង់ក្រហមរាងបួនជ្រុង រូប ទេព បូព្រឹក្ស ខាងឆ្វេងដៃនេះ គឺជាកន្លែងដាក់អត្ថបទ ដែល
បានចុចអានច្រើនជាងគេបំផុត

បទចម្រៀងទាំង ៨ របស់ខ្មែរ ដែលខាងកាសែតវៀតណាម លើកយកមកបកស្បែក ឲ្យប្រជាពល
រដ្ឋគេបានដឹងបានឮ និងបញ្ចេញមតិយោបល់ មើលងាយ ខ្មែរ យ៉ាងថោកទាបនោះ រួមមាន៖

១. បទ "សង្សារចាស់នៅតែនឹកបង" របស់ កញ្ញា ទេព បូព្រឹក្ស

២. បទ "គ្មានតំលៃ" របស់ កញ្ញា មាស​ សុខសោភា


៣. បទ "សង្សារគ្រាន់តែជាអ្នកដទៃ" របស់ កញ្ញា ពេជ្រ សោភា


៤. បទ " Get On the Floor" របស់លោក ឆន សុវណ្ណរាជ


៥. បទ "បងចេះក្បត់អូន អូនក៏ចេះក្បត់បង" របស់កញ្ញា ទេព បូព្រឹក្ស


៦. បទ "ហៅសុបិន" របស់កញ្ញា ឱក សុគន្ធកញ្ញា

៧. បទ "មនោសញ្ចេតនាក្បត់" របស់លោក គូមា

៨. បទ " សងនាទីផ្អែមល្ហែមបងវិញ" របស់លោក ព្រាប សុវត្ថិ

បទចម្រៀងទាំងអស់ខាងលើនេះ គឺគ្រាន់តែជាបទមួយចំនួន ល្បីៗខ្លាំងរបស់វៀតណាម ហើយ
ដែលគេរកឃើញថា មានការលួចចម្លងពីខាងកម្ពុជា។ តាមពិតទៅនៅមានបទចម្រៀងជាច្រើន
ទៀត (ទាំងល្បី និងមិនសូវល្បី) របស់វៀតណាម ដែលអ្នកនិពន្ធបទចម្រៀងខ្មែរ មិនចេះអៀន
ខ្មាស់ និងឈឺចាប់នោះ បានលួចចម្លង ហើយដែលខាងវៀតណាមមិនទាន់ប្រទះឃើញ។

សូមបញ្ជាក់ផងដែរ នៅក្នុងខែ ឧសភានេះ គេហទំព័រអនឡាញដ៏ល្បី មានចំនួនអ្នកទស្សនាច្រើន
ជាងគេបំផុតនៅវៀតណាមខាងលើនេះ បានចុះផ្សាយអត្ថបទជាច្រើនបន្តបន្ទាប់គ្នា ស្តីពីការដែល
អ្នកចម្រៀងខ្មែរ បានលួចយកបទចម្រៀងរបស់គេមកច្រៀង ហើយរាល់អត្ថបទនីមួយៗ មានប្រ-
ជាជនវៀតណាម បានចូលមកបញ្ចេញមតិ ជេរស្តី ដៀលត្មេះ មិនសន្សំចៃមាត់ ដែលយើងជាខ្មែរ
បានឃើញហើយ ពិតជាមានការឈឺចាប់ គ្មានអ្វីហ្នឹងថ្លែងឡើយ៕

ដោយ៖ សិលា


Tags: vietnam news zing some songs khmer copied entertainment music