CamNews

មិនគួរឲ្យជឿ 

ស្រាតល្វែងលើ ទាមទារសិទ្ធិ ស្មើនឹងបុរស

ក្រុងញូវយ៉ក ៖ បើយោងតាមប្រភពសារព័ត៌មាន ដែលបានចេញផ្សាយ ​ នាពេលកន្លង
ទៅបានអោយដឹងថា
មានយុទ្ធនាការប្លែកមួយបានកើតឡើង ពោលគឺ យុទ្ធនាការ ក្រុម
ស្រ្តីស្រាតល្វែងលើ ទាមទារ
សិទ្ធិស្មើគ្នានឹងបុរស ។


ក្រុម​ស្រ្តី​បាតុករ​ស្រាត​ល្វែង​លើ​មួយ​ហ្វូង​បាន​មក​ជួប​ជុំ​គ្នា​នៅ​ ឯឧទ្យាន​ ក្រុង​ញូវ​យ៉ក​ទាំង​កណ្តាល
​ថ្ងៃ​ក្តៅ​​ បែក​ញើស​កក្លាក់​​ ដើម្បី​ចូលរួម​យុទ្ធនាការ​ទាមទារ​ថ្នាក់​ជាតិ​មួយ។ នេះ​គឺជា​ការ​តវ៉ា​មួយ​ស្តី​
ពីភាព​ខុស​គ្នា​រវាង​សម​ភាព​សិទ្ធិ​ស្រ្តី​និង ​បុរស។ វា​ត្រូវ​បាន​គេ​ហៅ​ថា «បុណ្យ​អាក្រាត​ល្វែង​លើ»។

ដោយ​ឡែក​គេ​ក៏​ឃើញ​មាន​ក្បួន​ក្រុម​បុរស​ឥត​ពាក់​អាវ​ដែរ​តែ​គ្មាន​អ្នក​ណា ចាប់​អារម្មណ៍​ឡើយ។
រីឯ​យុទ្ធនាការ​ស្រ្តី​ស្រាត​ល្វែង​លើ​នេះ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍ ខ្លាំង​បំផុត ខណៈ​វា​ក៏​ស្រប
​ច្បាប់​ដែរ​នៅ​សហរដ្ឋ​អាមេរិក។  នាង ខារិន​ ហ៊ីវិន អ្នក​រៀបចំ​ព្រឹត្តិការណ៍ ​ បាន​ឲ្យ​ដឹង​ថា ខ្លួន​ចង់
​ទាម​ទារ​រក​សមភាព​អោយដូចទៅនឹងបុរស ។  ចំណែក​ក្រុង​ចំនួន​ ៣០​ នៅ​សហរដ្ឋ​អាមេរិក​  និង
​ប្រទេស​ចំនួន​​ ១០ ​នៅ​លើ​ពិភពលោក​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដែរ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ksn


Tags: international news strange entertainment