CamNews

ព័ត៌មានអន្តរជាតិ 

កំពូលអ្នកវិទ្យាសាស្រ្ត ថ្នាក់ជាតិ ២ រូប ទទួលបាន ពានរង្វាន់កិត្តិយស និងប្រាក់រង្វាន់ដល់ទៅ៨ សែនដុល្លារ

ព័ត៌មានអន្តរជាតិ ៖ កំពូលអ្នកវិទ្យាសាស្រ្ត ពីររូប លោកតា Cheng Kaijia ជំនាញខាងអាវុធនុយក្លេអ៊ែរ និងលោកតា Zhang Cunhao ជាអ្នកវិទ្យាសាស្រ្ត ជំនាញ គីមីវិទ្យា ត្រូវបានរកអោយឃើញថាបានឈ្នះ ពានរង្វាន់ កិត្តិយស និងប្រាក់រង្វាន់ ដល់ច្រើន សន្ធឹកសន្ធាប់ កាលពីថ្ងៃ សុក្រ ម្សិលមិញនេះ នៅឯ ប្រទេសចិន ខណៈពេលដែល សមិទ្ធផលស្នាដៃ របស់ពួកគាត់ទាំងពីរនាក់ បានចូលរួមចំណែក អភិ វឌ្ឈន៍ ក៏ដូចជា ច្នៃប្រឌិត ខាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នេះបើយោងតាម ការដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស chinadaily ។

គួរបញ្ជាក់ផងដែរថា បេក្ខភាព កំពូលអ្នកវិទ្យាសាស្រ្ត ពីររូបនេះគឺជា សមាជិក បណ្ឌិតសភាវិទ្យាសាស្រ្ត របស់ប្រទេស រហូតមកទល់ នឹងបច្ចុប្បន្ននេះ  ពោលគឺ នៅថ្ងៃសុក្រ ម្សិលមិញនេះតែម្តង ពួកគាត់ទាំង ពីរនាក់ ពិតជាមានកិត្តិយស ខណៈមានការផ្តល់ជា វិញ្ញាប័ណ្ឌប័ត្រ ក្នុងការទទួលស្គាល់ ជាកំពូលអ្នក វិទ្យាសាស្រ្តថ្នាក់ជាតិ ពីលោក ប្រធានាធិបតី ប្រទេស ចិន Xi Jinping នៅក្នុងកម្មវិធីប្រចាំឆ្នាំមួយ ដែល ត្រូវបានគេរៀបចំឡើងជាពិសេស ដើម្បីជាការគោរពទៅ ដល់បណ្តាអ្នកវិទ្យសាស្រ្តល្បីៗ ក៏ដូចជាធ្វើ ការអបអរ នូវសមិទ្ធផលស្នាដៃ របស់ពួកគាត់ ដោយនៅក្នុងនោះ លោកតា ទាំងពីរនាក់ មិនត្រឹមតែ បានទទួលនូវពានរង្វាន់កិត្តិយសនោះទេ តែគាត់ ក៏បានទទួលរង្វាន់ជាសាច់ប្រាក់សុទ្ធដូចគ្នាដែរ ពោលគឺ មានតម្លៃដល់ទៅ ៥ លានយ័ន ដែលស្នើនឹង ៨ សែនដុល្លារជាង ឯណោះ ក្នុងម្នាក់ៗផងដែរ។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែមានការប្រគល់ ពានរង្វាន់អ្នកវិទ្យាសាស្រ្ត ថ្នាក់ជាតិតែប៉ុណ្ណោះទេ តែ បើតាមរបាយការណ៍ បានអះអាងអោយដឹងថា ក៏មានការ ប្រគល់ ពានរង្វាន់ International Science and Technology Cooperation Award រួមមានអ្នកវិទ្យាសាស្រ្ត ទាំង ៨ រូបមកពី ប្រទេស អ៊ីតាលី សហរដ្ឋអាមេរិក អាល្លឺម៉ង់ រុស្ស៊ី និងកាណាដា ជាដើម ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានដដែល បន្តគូសបញ្ជាក់បន្ថែមអោយដឹងថា នៅក្នុងនោះ គម្រោង ស្រាវជ្រាវ ទាំង ៣១៣ ផ្សេងទៀត ក៏បានទទួលនូវពានរង្វាន់ ដូចគ្នាដែរពោលគឺ ពានរង្វាន់ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រដ្ឋ ឆ្នាំ ២០១៣ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Chinadaily


Tags: China Beijing Shanghai Int news Breaking news Hong Kong Mainland