CamNews

ប្លែកៗ 

ស្វាចំណាស់ជាងគេ វ័យ ៥៦ ឆ្នាំ ចេះធ្វើខួបកំណើត

អន្តរជាតិ ៖  ពូជស្វា Gorilla ដែលបានកើតនៅក្នុងសួនសត្វមួយ ក្នុងក្រុង Colombus រដ្ឋ Ohio
សហរដ្ឋអាមេរិក  បានប្រារព្ធកម្មវិធីខួបកំណើតរបស់ខ្លួន   ខណៈពេលដែលវាមានអាយុចាស់
ជាងគេបំផុត  ពោលគឺ  វាមានអាយុដល់ទៅ ៥៦ ឆ្នាំឯណោះ  នេះបើតាមការអោយដឹងពីទំព័រ
សារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា  ពូជស្វា Gorilla  ដែលមានវ័យចំណាស់ជាងគេមួយក្បាលនេះ មានឈ្មោះ
ថា Colo    បានចាប់កំណើតតាំងពីឆ្នាំ  ១៩៥៦ មកម្ល៉េះ ។  លើសពីនេះទៅទៀត របាយការណ៍
ដដែលបន្ថែមអោយដឹងផងដែរថា  ក្នុងអំឡុងនៃការប្រារព្ធកម្មវិធីខួបកំណើត គំរប់ ៥៦ ឆ្នាំរបស់
Colo  នោះ គេឃើញមានអ្នកទេសចរភាគច្រើនបានយកកាដូទៅអោយវា  ដែលនៅក្នុងនោះក៏
រួមមានផ្លែប៉េងប៉ោះផងដែរ ដែលវាជាចំណង់ចំណូលចិត្តរបស់ Colo ។

គួររំឭកផងដែរថា ពូជស្វា Gorilla ក៏ត្រូវបានចាត់ចូលទៅក្នុងបញ្ជីសហភាពអន្តរជាតិក្នុងការការ
ពារក៏ដូចជាអភិរក្សសត្វព្រៃ  និងធនធានធម្មជាតិ  ស្របពេលដែលវាក៏ត្រូវបានរិះគន់ផងដែរថា
ជាពូជសត្វដែលងាយបង្កគ្រោះថ្នាក់។

មិនត្រឹមតែប៉ុណ្ណោះ បើយើងងាកក្រឡេកទៅមើលពូជស្វា Gorilla ដែលមាននៅក្នុងព្រៃវិញ គេ
ឃើញមាននៅក្នុងបណ្តាប្រទេសមួយចំនួន  ដែលនៅក្នុងនោះ រួមមានដូចជា ៖ ប្រទេសអង់ហ្គូ
ឡា ប្រទេសកាមេរូន  សាធារណរដ្ឋអាហ្រ្វិកកណ្តាល  កង់ហ្គោ ប្រទេសអេក្វាទ័រហ្គីនី ប្រទេស
ហ្កាបុងនិងប្រទេសនីហ្សេរីយ៉ា៕

ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ


Tags: international news strange entertainment