ព័ត៌មានកីឡា៖ រឿងហេតុស្ទើតែមិនគួរឲ្យកើតឡើង ចំពោះកីឡាករជម្រើសជាតិ Uruguay ឈ្មោះថា Edinson Cavani ត្រូវអាជ្ញាកណ្ដាល ពិន័យកាតក្រហម បញ្ឈប់ការប្រកួតនៅនាទីទី ៦២ ដោយកីឡាករបានចាញ់ឧប្បាយកលរបស់កីឡាករខ្សែការពារជម្រើសជាតិ Chile ឈ្មោះថា Gonzalo Jara ធ្វើខ្លួនជាដួលចុះទៅលើស្មៅក្នុងទម្រង់ត្រូវគេវៃ។
មុនហេតុការណ៍នេះបានកើតឡើង ខ្សែការពារជម្រើសជាតិ Chile គឺកីឡាករ Gonzalo Jara បានដើរមកក្បែកីឡាករខ្សែប្រយុទ្ធ ជម្រើសជាតិ Uruguay ឈ្មោះថា Edinson Cavani ហើយក៏ឆ្លៀតឱកាស យកដៃស្ទៀប ហើយថែមទាំងខ្វេះគូទកីឡាករខ្សែប្រយុទ្ធរូបនោះ ខណៈកីឡាកំពុងលើកដៃឡើង ហើយក៏ទំលាក់ដៃចុះ ក៏ស្រាប់តែ Gonzalo Jara ផ្ដួលខ្លួនទៅក្រោម ក្នុងទម្រង់ត្រូវបានគេវាយចំមុខរបស់ខ្លួន។ ស្ថិតក្នុងហេតុការណ៍កើតឡើងពេលនេាះ អាជ្ញាកណ្ដាលមិនបានចាប់អារម្មណ៍ងាកមើលនោះទេ ប៉ុន្ដែស្រាប់តែពេល Gonzalo Jara ដួលចុះ ក៏ងាកមកឃើញតែម្ដង ហើយក៏យល់ថា Edinson Cavani វាយ Gonzalo Jara ឲ្យដួលលើស្មៅ។ ឃើញហេតុការណ៍ដូចនេះ អាជ្ញាកណ្ដាលក៏សម្រេចចិត្ដពិន័យកាតក្រហមបញ្ឈប់ កីឡាករខ្សែប្រយុទ្ធនេះតែម្ដងទៅ ។
ក្រោយពីររបេះខ្សែប្រយុទ្ធម្នាក់ទៅ ក្រុមជម្រើសជាតិ Uruguay ត្រូវបានរងការវាយប្រហាយ៉ាងដំណំ នៅនាទីទី ៨១ ដោយកីឡាករ Mauricio Isla រកគ្រាប់បាល់បាន ១ គ្រាប់ ជួនក្រុមជម្រើសជាតិ Chile រហូតចប់ការប្រកួត ១-០ ។
យោងតាមគេហទំព័រ theguardian បានឲ្យដឹថា Uruguay ត្រូវរបូតបាត់កីឡាកររហូតដល់ទៅ ២ រូបក្នុងព្រឹត្ដិការណ៍ Copa America នោះ គឺខ្សែប្រយុទ្ធឈ្មោះ Edinson Cavani និង ខ្សែការពារ Jorge Fucile ។
គូសបញ្ជាក់ផងដែរថា ហេតុការណ៍ចុងក្រោយដែលបានកើតឡើងនៅពេលនេាះ គឺជាកំហុសទី ២ របស់ Edinson Cavani ដែលមុនដំបូងបំផុតនៅនាទីទី ៣២ ត្រូវអាជ្ញាកកណ្ដាលពិន័យកាតលឿងម្ដងរួចទៅហើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ theguardian