CamNews

ព័ត៌មានអន្តរជាតិ 

រលកយក្ស ស៊ូណាមិ វាយប្រហារ ប្រជុំកោះនៃ មហាសមុទ្រ ប៉ាស៊ីហ្វិក

ស៊ីដនី៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ
២០១៣ នេះថា រលកយក្សស៊ូណាមិ បានកើតឡើងទៅលើប្រជុំកោះ សូឡូម៉ុន ស្ថិតនៅ មហា
សមុទ្រប៉ាស៊ីហ្វិកខាងត្បូង នៅរសៀលថ្ងៃពុធ នេះបន្ទាប់ពីមានការរញ្ជួយកើតឡើង កាលពី
ពេលទៀបភ្លឺមកម្ល៉េះ ដោយបណ្តាល ឲ្យកោះ ដែលនៅ ជិត និង ឆ្ងាយពីការរញ្ជួយ នោះ កំពុង
មានក្តីព្រួយបារម្ភជាខ្លាំង។ នេះបើតាមព័ត៌មានពីមជ្ឈមណ្ឌលព្រមានពីរលកយក្ស ស៊ូណាមិ នៅ
តំបន់ប៉ាស៊ីហ្វិក នៅវេលាម៉ោង ២ និង ២៨នាទីម៉ោងសកល។

លោក តាន ជីងគាន់ ដែលជាអ្នកជំនួញប្រទេសចិន ហើយពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅ ទីក្រុង
ហូនារ៉ា នៃរដ្ឋដីកោះនោះ បានប្រាប់ស៊ិនហួ តាមទូរស័ព្ទថា “ខ្ញុំបាន ទូរស័ព្ទ ទៅមិត្តភក្តិ នៅទីនោះ។
គាត់បាននិយាយថា ហាងលក់ដូរ និង អ្វីៗដែលនៅជិតកន្លែងរញ្ជួយដីត្រូវបាន ទឹកលិច ប៉ុន្តែទីក្រុង
ហូនារ៉ា មិនបានទទួលផល ប៉ះ ពាល់អាក្រក់នោះទេ ដោយសារតែវាស្ថិត នៅឆ្ងាយពីចំណុចស្នូល
នៃការរញ្ជួយដីនោះ។ មិនមានរបាយការណ៍បញ្ជាក់នៅឡើយទេ អំពី ជនរងគ្រោះដល់ស្លាប់ និង
ការខូតទាំងឡាយនោះ។”

រលកស៊ូណាមិ ដែលមានកំពស់ ជិតមួយម៉ែត្រត្រូវបានគេរាយការណ៍ថា វាយប្រហារទៅតំបន់ ជាប់
ឆ្នេរមានដូចជា ឡាតា, វ៉ាណួទូ និង ញូ កាឡេដូនៀ ជាដើម។ ប៉ូលិស តំបន់បាននិយាយ ថាភូមិក្នុង
តំបន់ប្រជុំកោះ សូឡូម៉ុន មួយចំនួន បានទទួលការបំផ្លាញដោយសារគ្រោះរញ្ជួយ ដី កាលពីពេល
ទៀបភ្លឺថ្ងៃពុធ នេះ។ គួរបញ្ជាក់ ផងដែរថា ប្រជុំកោះ សូឡូម៉ុន គឺជាប្រជាជាតិ តូច មួយដែលលាន
សន្ធឹងក្នុងដែនទឹកនៃមហាសាគរប៉ាស៊ីហ្វិកខាងត្បូង ដែលត្រូវបានគេចាត់ទុក ជា តំបន់ងាយ ទទួល
រង គ្រោះធម្មជាតិនានាបំផុត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ