CamNews

មិនគួរឲ្យជឿ 

ហួសចិត្ដ​​​ កំពុងធ្វើការតាមអ៊ីនធ័រណេត ស្រាប់តែលេចចេញគូរ ដណ្ដឹងរបស់ខ្លួន កំពុងអោបស្រីផ្សេង

 រុស្ស៊ី   ៖ នាង Marina Voinova មានវ័យប្រហែលជា ២៧ឆ្នាំ បាននិយាយប្រាប់សារពត៌មាន
lifenew ទាំងក្ដុងក្ដួលថា នាងពិតជាមានការ ហួសចិត្ដណាស់ ខណៈដែលកំពុងអង្គុយធ្វើការ
ជាមួយអ៊ីនធ័រណេត  ស្រាប់តែបានឃើញគូរដណ្ដឹងរបស់នាង​  បានបណ្ដើរ  និងអោបស្រីថ្មី
នៅលើដងផ្លូវទៅវិញ។

នាង Marina បន្ដថា  នាងពុំមានបំណងតាមដាន គូរដណ្ដឹងរបស់នាងថា គាត់មានស្រីថ្មី ឬ
អត់នោះទេ គឺនាង  បាននឹងកំពុងស្វែងរកអាស័យដ្ឋាន មួយកន្លែង សម្រាប់អតិថិជន តាម
រយៈ Google Maps ។ ខណៈកំពុងស្វែងរក នាងក៏ប្រទះឃើញ គូរដណ្ដឹងនាង បានធ្វើអំពើ
បែបនេះទៅវិញ។

Marina បានបន្ថែមថា តាមការផ្ដិតយករូបភាព របស់កាមេរ៉ា តាមរយៈYandex Maps នាង
បានប្រាកដថា នោះគឺជាគូរដណ្ដឹងរបស់នាង ដែលបានស្គាល់គ្នាជា ច្រើនឆ្នាំមកហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ  Marina បាននិយាយថា  នាងមិនអាចទទួលយកបុរស ដែល
ហ៊ានក្បត់គាត់ មកធ្វើជាស្វាមីទៀតដែរ ។   តើអ្នកយល់យ៉ាងណា ចំពោះភាពចៃដន្យមួយ
របស់បុរសផិតក្បត់មួយនេះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ ណារិន្ទ
ប្រភព៖ lifenew


Tags: international news strange entertainment