CamNews

កំសាន្ត 

អ្នកនិពន្ធបទ «ទឹកភ្នែក ក្មេងពាល» លោក ងួន សុបិន រងការរិះគន់ (Video Inside)

ភ្នំពេញ ៖ បទចម្រៀង «ទឹកភ្នែកក្មេងពាល» របស់លោក ខេម តារាចម្រៀងប្រុសជួរមុខ របស់ផលិតកម្ម ថោន កំពុងតែទទួលបាន ភាពល្បីល្បាញ បាក់ទឹកបាក់ដី រហូតត្រូវបានគេយកទៅ កាឡៃព្រោងព្រាតដូចជា ជីវិតអ្នកផឹក ឬជីវិតសត្វឆ្កែជាដើម ដែលបង្ហាញថា ទឹកដៃនិពន្ធថ្មីរបស់អ្នកនិពន្ធ ងួន សុបិន ខ្លាំងមិនធម្មតាឡើយ ។

ដោយឡែកការថតជាវីដេអូវិញលោក ខេម បានលះបង់សក់ក្បាលរបស់ខ្លួន ដើម្បីថតក្នុងកាយវិការបទចម្រៀង រឹតតែទាក់ទាញអារម្មណ៍ ឲ្យលង់ជាមួយបទចម្រៀងមួយនេះតែម្ដង ។

តែក្រោយពីបង្ហោះ បានប៉ុន្មានម៉ោង មានក្មេងប្រុសជំទង់ម្នាក់បាននិយាយថា «កាលៃពីលោកតា កែវ សារ៉ាត់ សោះមកធ្វើឡូយ អាចម៍អី...!» ។ ពាក្យសម្ដីនេះ ធ្វើឲ្យកវីនិពន្ធ ស្លាបប៉ាកាមាស លោក ងួន សុបិន ក្ដៅក្រហាយក្នុងចិត្តទ្រាំមិនបាន តែលោកមិនបាន និយាយអ្វីឡើយ ។

អ្នកគាំទ្រ លោក ងួន សុបិន បាននិយាយថា «បទនេះគេចូលចិត្តចង់មួយប្រទេសកម្ពុជាហើយ ទាំងក្មេងទាំងចាស់ ចូលចិត្តទាំងអស់! សូម្បីតែខ្ញុំ ក៏ខ្ញុំចូលចិត្តដែរ ។ ទទួលស្គាល់ថាបទនេះ យកលំនាំបទភ្លេងពីដើមមែន ប៉ុន្តែក្នុងអត្ថន័យបទនេះ គឺអប់រំខ្លាំងណាស់! មុននឹងថាឲ្យអ្នកនិពន្ធហ្នឹង តើអ្នកឯងនឹងអាចធ្វើបានដូចគាត់អត់! ពេលអ្នកនិពន្ធមួយចំនួនដែរ យកបទលំនាំពីបរទេស ថាគេនឹងគ្មាន គំនិតច្នៃប្រឌិត ពេលយកលំនាំបទបុរាណខ្មែរយើងហើយ នៅតែរិះគន់ទៀត! ចូររិះគន់ដើម្បីស្ថាបនា កុំរិះគន់ក្នុងន័យជាន់ពន្លិច! ខ្មែរជួយខ្មែរ! អគុណ និងសុំទោសផងបើមានការខុសឆ្គង...!» ។

ទោះបីជាយ៉ាងណា បទចម្រៀងមានចំណងជើងថា «ទឹកភ្នែកក្មេងពាល» របស់លោក ខេម ត្រូវបានពេញនិយមខ្លាំង ទាំងក្មេងទាំងចាស់ ខណៈដែលបទនេះបានបង្កប់ការអប់រំច្រើន ដល់យុវវ័យនៅក្នុងសង្គមខ្មែរ ដែលកំពុងតែដើរផ្លូវខុស ជ្រុលខ្លួនក្នុងល្បែងគ្រឿងញៀន ។ ថ្មីៗនេះបទ «ទឹកភ្នែកក្មេងពាល» បានចេញជា MV គឺរឹតតែធ្វើឲ្យអ្នកទស្សនាជក់ចិត្តនឹងភាពកម្សត់ ក្នុងបទមួយនេះណាស់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh