ព័ត៌មានអន្តរជាតិ ៖ មន្រ្តីសុខាភិបាល លើកឡើងអោយដឹងថាមកទល់នឹងបច្ចុប្បន្នភាពប្រជាពលរដ្ឋ កូរ៉េខាងត្បូង សរុប ៨៧ នាក់ហើយ បានឆ្លងវីរុសផ្លូវដង្ហើម ពីមជ្ឈឹមបូពាហ៌ Middle East Respirat - ory Syndrome (Mers) ។
តួរលេខ នៃអ្នកជម្ងឺឆ្លងចេះតែកើនឡើងជាបន្តបន្ទាប់នេះ បានញ៉ាំងអោយប្រទេសកូរ៉េ មានអត្រាអ្នក ឆ្លងជម្ងឺប្រភេទនេះ ខ្ពស់បំផុត បន្ទាប់ពី ទឹកដីកំណើរវីរុស នៅមជ្ឈឹមបូពាហ៌ ។ របាយការណ៍ បញ្ជាក់ អោយដឹងថា នៅថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ បុរសវ័យចំណាស់ វ័យ ៧៥ នាក់ម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត ខណៈគាត់ជាជនរងគ្រោះស្លាប់ លើកទី ៥ បន្ទាប់ពីឆ្លងជម្ងឺគ្រោះថ្នាក់មួយប្រ ភេទនេះ ។
ច្រើនជាង ១,៦០០ នាក់ ត្រូវបានដាក់នៅដាច់ដោយឡែកពីគេ ក្នុងគោលបំណង បញ្ឈប់ការចម្លងមេ រោគប្រភេទនេះ ។ Mers គឺជាជម្ងឺឆ្លងផ្លូវដង្ហើម ដ៏គ្រោះថ្នាក់ កើតចេញពីរីរុស coronavirus ក្នុងនោះ មុននឹងធ្វើអោយអ្នកឆ្ងង ជម្ងឺអាចស្លាប់បាន វា បង្ហាញឡើងនូវមុខសញ្ញា គ្រុន ក្តៅ បញ្ហាផ្លូវដង្ហើម រលាកសួត និងខ្សោយតម្រងនោមជាដើម ។ គួរបញ្ជាក់ថា ជនរងគ្រោះដំបូង នៃពលរដ្ឋកូរ៉េខាងត្បូង ដែលបានពាំនាំវីរុសប្រភេទនេះចូលប្រទេសនោះ គឺ បុរសម្នាក់ ដែលបានធ្វើដំណើរកំសាន្ត នៅកាន់ Saudi Arabia កាលពី ៣ ឆ្នាំមុន ។
សេចក្តីរាយការណ៍ បញ្ជាក់ អោយ ដឹងថា អាជ្ញាធរ សុខាភិបាល រងនូវការរិះគន់ ពាក់ព័ន្ធនឹងនិតិវិធី ក្នុងការដោះស្រាយ ជម្ងឺផ្លូវដង្ហើម ដ៏មានបញ្ហាប្រឈមមួយនេះ ។ ដោយឡែក អភិបាលក្រុងសេអ៊ូល បានធ្វើការចោទប្រកាន់ និងស្តីបន្ទោស ទៅដល់ រដ្ឋាភិបាលកណ្តាល ក្នុងការផ្តល់ព័ត៌មាន មិនគ្រប់ គ្រាន់ នៃវីរុស ប្រភេទនេះ ទៅដល់ប្រជាពលរដ្ឋ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី