CamNews

កីឡាជាតិ 

លិខិតបំភ្លឺរបស់ FFC ជុំ​វិញ​ការ​ចុះ​ផ្សាយ​របស់​ភ្នំ​ពេញ​ប៉ុស្តិ៍

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញ លិខិតបំភ្លឺជុំវិញការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ដែលបានសរសេរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានជាប់បម្រាមមិនឲ្យចូលរួមក្នុងវគ្គជម្រុះ World Cup និង បម្រាមពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) តាំងពីឆ្នាំ ២០០២ មក ដែលបានធ្វើការចុះផ្សាយនៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០១៥ កន្លងទៅ ។ សូមអានលិខិតខាងក្រោម ។

សូមបញ្ជាក់ដែរ នាពេលថ្មីៗដើមឆ្នាំ២០១៥នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្វើបានល្អជាបន្តបន្ទាប់ទាំងនៅលើ ឆាកជាតិ និងអន្តរជាតិ ហើយក៏បានឆ្លងផុតវគ្គជម្រុះក្នុងជុំទី១នៃវគ្គជម្រុះ World Cup 2018 នៅរុស្ស៊ីផងដែរ តាមរយៈ ប្រកួតឈ្នះក្រុមម៉ាកាវ ៤-១ ទាំងពីរជើង ហើយក៏ត្រៀមជួបក្រុមខ្លាំងប្រចាំទ្វីបអាស៊ី សាម៉ូរៃជប៉ុន ក្នុងវគ្គជម្រុះជុំទី២ ជា បន្តទៀតដែរក្នុងពូល E រួមជាមួយជម្រើសជាតិស៊ីរី និងអាហ្វហ្គានីស្ថានផងដែរ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia pp